ការវិលមកកាន់ទីលានប្រកួតជាមួយថ្មីរវាងក្រុមវិសាខា និងក្រសួងការពារជាតិ (ទ័ព) នៅថ្ងៃសៅរ៍នេះ វាបានក្លាយជាការប្រកួត ដែលមានភាពតានតឹងបំផុត ព្រោះនេះជាពេលវេលា ដែលវិសាខា ត្រូវប្រើទឹកដីរបស់ខ្លួន ដើម្បីសងសឹកទៅលើក្រុមទ័ព ដែលបានឈ្នះពួកគេ ១-០ កាលពីជើងទី១។
យ៉ាងណាក៏ដោយ ក្រុមកំពុងឈរនៅលេខ២ វិសាខា មិនទាន់ប្រាកដថា នឹងអាចធ្វើបានល្អ ដើម្បីដណ្តើមយក៣ពិន្ទុវិញ ពីក្រុមទ័ព ឬយ៉ាងណានោះទេ។ បើទោះបីជាពេលនេះ ទ័ព បានធ្លាក់ទៅឈរនៅលេខ៧ ប៉ុន្តែការធ្លាក់ចេញពីការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ត្រឹមវគ្គ៨ក្រុមចុងក្រោយ វាបានធ្វើឲ្យទ័ព ងាយមកផ្តោតខ្លាំងលើការប្រកួតលីកកំពូលវិញម្តង ព្រោះទ័ព ក៏មានគោលបំណង ប្រជែងឡើងទៅឈរនៅកំពូលតារាងទាំង៤ ផងដែរ។
ជាមួយការប្រកួតគ្នារវាងក្រុមវិសាខា និងទ័ព នេះ គឺក្រុមម្ចាស់ជើងឯក ណាហ្គាវើល ដែលមានមហិច្ឆតាប្រជែងយកលេខ២ ពីក្រុមវិសាខា វិញនោះ អាចនឹងទទួលបានផលចំណេញ បើសិនជា ទ័ព អាចបន្តយកឈ្នះ លើក្រុមវិសាខា ទៀតនោះ ព្រោះនៅសប្តាហ៍នេះ ណាហ្គាវើល មានភាគរយខ្ពស់បំផុត ក្នុងការទទួលបាន៣ពិន្ទុបន្ថែម ដោយសារពួកគេ ត្រូវស្វាគមន៍ក្រុមខេត្តកំពង់ចាម ដែលពួកគេ ធ្លាប់លត់ ១៨-០ កាលពីជើងទី១។ បើទោះបីជា នៅជើងទី២នេះ ក្រុមខេត្តកំពង់ចាម បានបង្ហាញទម្រង់លេងបានល្អជាងជើងទី១ ប៉ុន្តែលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល មិនបណ្តោយឲ្យហេតុការណ៍អាក្រក់ កើតមានឡើង នៅពេលដែលណាហ្គាវើល នៅសល់ឱកាសត្រឹមប្រជែងយកលេខ២នោះទេ។
លោក មាស ចាន់ណា ធ្លាប់បានប្រាប់ថា៖«យើងលែងមានឱកាសប្រជែងយកលេខ១ទៀតហើយ ព្រោះពិន្ទុរបស់យើង និងក្រុមឈរនៅលេខ១ពេលនេះ មានគម្លាតឆ្ងាយពីគ្នាពេក។ យើងនៅសល់ត្រឹមគោលដៅប្រជែងយកលេខ២ ប៉ុន្តែវាក៏ស្ថិតនៅក្នុងការពិបាកផងដែរ ព្រោះពេលនេះកីឡាកររបស់យើងរបួសច្រើន ហើយកីឡាករចាស់ៗ ដែលជាអ្នកនាំលេងនោះ ក៏នៅសល់មិនច្រើនដែរ»៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង