ការប្រកួតប្រដាល់សេរីក្នុងកម្មវិធី The Global Fight របស់ស្ថាប័ន Max Muay Thai កាលថ្ងៃពុធកន្លងទៅ កីឡាករកម្ពុជា រឿន សំបូរ បានប្រកួតឈ្នះកីឡាករភូមា SOR WARE ដណ្ដើមបានខ្សែក្រវ៉ាត់ក្នុងប្រភេទទម្ងន់ ៥០គីឡូក្រាម។

អ្នកប្រដាល់ភូមា SOR WARE ជាម្ចាស់ខ្សែក្រវ៉ាត់ ខណៈជើងខ្លាំងតំណាងប្រទេសកម្ពុជាយើងជាអ្នកដណ្ដើមយកខ្សែរក្រវ៉ាត់។ ចាប់ផ្ដើមទឺកទីមួយភ្លាម កីឡាករទាំងពីរមិនបង្អង់យូរដោយបានសម្រុកគ្នាទៅវិញទៅមក។ បានតែ ១នាទី រឿន សំបូរ បានទាត់មួយជើងចូលកញ្ចឹងករបស់កីឡាករភូមា ធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តតាមវាយរហូតកីឡាករភូមានសន្លប់ធំតែម្ដង។

ការទទួលបានជ័យជម្នះនេះបានធ្វើឲ្យកីឡាករ រឿន សំបូរ គ្រងតំណែងជាម្ចាស់ខ្សែក្រវ៉ាត់ជាលើកដំបូង ក្នុងអាជីពជាអ្នកប្រដាល់របស់ខ្លួនផងដែរ របស់ស្ថាប័ន Max Muay Thai​ នៅប្រទេសថៃ៕

ចង់ឃើញថា រឿន សំបូរ ដណ្ដើមខ្សែក្រវ៉ាត់ពីកីឡាករភូមា យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង