ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសុក្រកន្លងទៅ កូនសិស្សរបស់លោកគ្រូ សាន សៅយ៉ាន់ គឺកីឡាករ សុខ ធី បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ទ្រីផេត ដោយពិន្ទុ ក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញ ៥ទឹក។

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ក្នុងលក្ខណៈវិលជុំសន្សំពិន្ទុដណ្ដើមខ្សែក្រវ៉ាត់។ ការប្រកួតពេញ ៥ទឹក ទាំងកីឡាករកម្ពុជា សុខ ធី និងកីឡាករថៃ ទ្រីផេត បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ទាត់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត សុខ ធី ឈ្នះ ទ្រីផេត ដោយពិន្ទុ។

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង