កក្រើកការប្រកួតក្បាច់គុនល្បុក្កតោដ៏ជក់ចិត្តរវាង ថន់ ចិត្ត ប៉ះជាមួយអ្នកប្រយុទ្ធជើងថ្មី ប៊ុន ភីគុន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនៅខេត្តតាកែវ ដោយការប្រកួតនេះ ថន់ ចិត្ត បានយកឈ្នះលើ ភីគុន ដោយពន្ទុ។

អ្នកលេងគុនល្បុក្កតោថន់ចិត្តស្លៀកក្បិនក្រហម ស្ថិតនៅក្លឹបគោគឃ្លកតាកែវ ទីរួមខេត្តតាកែវ តំម្ងន់៦០គីឡូរគ្រាម អាយុ២១ឆ្នាំ ​ប្រយុទ្ធ៦ដង ឈ្នះ៥ដង នឹងចាញ់១ដង ហើយបានផ្តួលគូរប្រកួតអោយសន្លប់រហូតដល់៥ដង បានឡើងមកប្រកួតជាមួយកីឡាករគុនល្បុក្កតោនៅខេត្តរន:គីរី ដែលជាជនជាតិភាគតិច មានទំងន់៦០គីឡូក្រាមដូចគ្នា កំពស់ ១,៥៥ មែត្រ មកពីក្លឹបរតន:ឥសាន្ត ដែលធ្លាប់ចូលរួមប្រកួតបាន ១ដងហើយឈ្នះដៃគុរជាលើ់កទី១របស់គាត់ផងដែរ ប៉ុន្តែបានប៉ះជើងចាស់ក៏ត្រូវ ថន់ចិត្ត យកឈ្នះ ប៊ុន ភីគុន ដោយពន្តុហើយការប្រកួតនេះពិតជាជក់ចិត្តមែនព្រោះពួកគាត់ទាំងពីរនាក់នេះប្រយុទ្ធគ្នាតាំងពីដើមដល់ចប់ធ្វើអោយអ្នកទស្សនានៅទីនោះគាំទ្រយ៉ាងខ្លាំង៕

ចង់ដឹងថាការប្រកួតនេះយ៉ាងណានោះសូមរីករាយទស្សនាវិដេអូខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង