លោក Ole Gunnar Solskjaer នឹងផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ក្នុងការដឹកនាំក្រុមយុវជនរបស់ក្លិប Manchester United ក្នុងការប្រកួតក្របខ័ណ្ឌ Europa League នៅរាត្រីនេះ។

លោក Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Man Utd ជឿជាក់ថា Greenwood ជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតដែលលោកធ្លាប់បានឃើញ ហើយលោកនឹងផ្តល់ឲ្យតារាឆ្នើមវ័យ ១៧ឆ្នាំរូបនេះនូវឱកាសក្នុងការបង្ហាញពីកម្រិតសមត្ថភាព នៅពេលដែលក្រុម Astana ធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford។

Greenwood បានបង្ហាញក្នុងនាមជាកីឡាករបម្រុងចំនួន ៤លើក នៅរដូវកាលនេះ ប៉ុន្តែលោក Solskjaer បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា កីឡាករយុវជនរបស់អង់គ្លេសរូបនេះ នឹងចូលលេងក្នុងជម្រើសដំបូងក្នុងពេលប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯក កាហ្សាក់ស្ថាន មួយនេះ។

លោក Solskjaer បានឲ្យដឹងថា៖ «រូបគេនៅតែមានភាពវ័យក្មេង ប៉ុន្តែ រូបគេមានភាពចាស់ទុំ។ រូបគេមានការអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេល៦ខែចុងក្រោយ បើគិតចាប់តាំងពីខ្ញុំបានមកទីនេះ»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំចងចាំថា កីឡាករវ័យក្មេងរូបនេះ ដែលគ្រាន់តែចង់លេងជាមួយនឹងមិត្តរួមក្រុម អាយុក្រោម១៨ឆ្នាំ។ ពេលនេះ រូបគេត្រៀមខ្លួនរួចរាល់ក្នុងការលេងការប្រកួតទាំងនេះ។ សម្រាប់ខ្ញុំ រូបគេកំពុងតែស្ថិតក្នុងក្រុមអាយុក្រោម២១ឆ្នាំជាមួយនឹងក្រុមអង់គ្លេស»៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង