អាំ សុវណ្ណារ៉ាត់ គឺ​ជា​ប់​ជា​​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​រវាង​ ព្រះខ័នរាជស្វាយរៀង ​និង​ ភ្នំពេញក្រោន បន្ទាប់​ពី​រូប​គេ​​សង្គ្រោះ​ ​២​ គ្រាប់​ក្នុង​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេច​ក្ដី។ ជា​លទ្ធផល ទាត់​៦​គ្រាប់​ម្នាក់ ​ក្រុម​ ព្រះខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោន​ ៥-៤ បន្ទាប់​ពី​​លទ្ធផល​ ៩០ នាទី​​ស្មើ ០-០។ ​សុវណ្ណារ៉ាត់ ​មាន​កំណត់​ត្រា​ឈ្នះ​ពាន​ជា​មួយ ស្វាយរៀង​​រហូត​ដល់​ ៥ ដង ពោលគឺ​ ពាន​សម្ដេច​ ៤ ដង និង​ ពាន​លីគ​កំពូល​​ម្ដង បន្ទាប់​ពី​ឡើង​លេង​ឈុត​ A នៅ​ឆ្នាំ​ ២០១០។

អ្នក​ចាំ​ទី​វ័យ ២៥ ឆ្នាំ​​បាន​ប្រាប់​អំពី​ការ​សង្គ្រោះ​បាល់​​ថា៖​ «​ការ​សង្គ្រោះ​ពីរ​គ្រាប់​ហ្នឹង ខ្ញុំ​ព្យាយាម​​មើល​​គេ​ស៊ុត​បង ។ ដល់​ពេល​​គេស៊ុត​​ក៏​ចាប់​បាន​ទៅ។ ​បាល់​ ​របស់សឿត បារាំង ​ខ្ញុំ​ស​ម្រេច​លោត​ទៅ​ស្ដាំ ហើយ បាល់​របស់ ប្រាក់ ធីវ៉ា ខ្ញុំ​គិត​ថា​មក​ឆ្វេង​ហើយ​ ក៏​ត្រូវ​តែ​ម្ដង»។

ការ​ជួយ​សង្គ្រោះ​ពីរ​គ្រាប់​នេះ ត្រូវ​បាន​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ខ្ពស់​​ និង​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​​ បន្ទាប់​ពី​ជួយ​ឲ្យ ព្រះខ័នរាជ​ស្វាយរៀង​ ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​លើក​ទី ៧ នៅ​ពាន​សម្ដេច ហ៊ុន សែន។ វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​រវាង ព្រះខ័នរាជ​ស្វាយរៀង និង បឹងកេត ​នឹង​ត្រូវ​ប្រកាស​នា​ពេល​​ក្រោយ។

គួរ​ដឹង​ដែរ​ អាំ សុវណ្ណារ៉ាត់ ​ឡើង​លេ​ង​ឈុត A ព្រះ​ខ័នរាជ​ស្វាយរៀង​នៅ​ឆ្នាំ​ ២០១០។ គេ​បាន​ឈ្នះ​ពាន​​សម្ដេច​ ហ៊ុន សែន ​ជា​មួយ​ព្រះខ័នរាជស្វាយរៀង​ ចំនួន​ ៤ ដង រួច​ហើយ​ឆ្នាំ ​២០១១, ២០១២, ,២០១៥ និង​ ២០១៧។ ចំណែក ​លីគ​កំពូល​វិញ រូប​គេ​រួម​ចំណែក​​ជា​មួយ​ក្រុម​​ ​ឈ្នះ ​ម្ដង​នៅ​ឆ្នាំ ២០១៣៕

វីដេអូ សង្គ្រោះបាល់របស់ សុវណ្ណារ៉ាត់៖

ដោយ SR រូបថត៖ CNCC sportrefresh.com

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង