អ្នកប្រដាល់គុនខ្មែរ ព្រឿង សុជាតិ ស្រឡាញ់របរលក់ខោអាវយូរដែរហើយ ប៉ុន្តែឥលូវមិនទាន់មានលទ្ធភាពទេ ដូច្នេះត្រឹមលក់ Online សិនចាំជោគជ័យបន្តិចទៀតអាចឈានរកហាងមួយច្បាស់លាស់។
ព្រឿង សុជាតិ បានឲ្យដឹងថា បច្ចុប្បន្ននេះក្រៅតែពីហ្វឹកហាត់ និងឡើងប្រកួតប្រដាល់តាមសង្វៀននានា ខ្លួនឆ្លៀតពេលទំនេរ Live Video លក់អាវតាមហ្វេសបុកថែមទៀតផង។ របរលក់មួយនេះ សុជាតិ បញ្ជាក់ថាស្រឡាញ់យូរហើយ ប៉ុន្តែមិនទាន់បានបង្កើត ទើបតែមួយរយៈពេលចុងក្រោយនេះ ទើបចាប់លក់ជាមួយគូរដណ្ដឹង។
កូនសិស្សលោក ធន់ សុភា រូបនេះបន្ថែមទៀតថា ចំពោះដើមទុកបង្កើតរបរនេះចំណាយប្រហែល១ពាន់ដុល្លារប៉ុណ្ណោះ។ ឥលូវនេះមានការគាំទ្រជាបណ្ដើរៗហើយ ដោយអ្នកខ្លះនៅភ្នំពេញ និងអ្នកខ្លះនៅតាមខេត្តជួយទិញផងដែរ។ នៅពេលខាងមុខប្រសិនបើ ដំណើរការល្អនោះ អ្នកប្រដាល់រូបនេះនឹងរកហាងមួយត្រឹមត្រូវ។
ព្រឿង សុជាតិ លើកឡើងទៀតថា ប្រសិនបើអ្នកគាំទ្រគុនខ្មែរណាចង់បានអាវស្អាតៗ និងមានគុណភាពល្អ សូមជួយទិញតាមរយៈហ្វេសបុករបស់ខ្លួន Proueng Socheat នេះបាន ឬតាមផេក PSC Online Shop។ រំលឹកដែរថា កីឡាករ ព្រឿង សុជាតិ អ្នកប្រដាល់មកពីសមាគមក្រសួងការពារជាតិ ជាកូនសិស្សលោក ធន់ សុភា។ បច្ចុប្បន្នអ្នកប្រដាល់រូបនេះលក់អាវច្រើនប្រភេទតាម Online៕
អត្ថបទ៖ នួន ស៊ីណា Credit: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង