អ្នកប្រដាល់ស្រករក្រោយ ធន់ ចាន់ឌី រំលឹករឿងកម្សត់របស់ខ្លួនពីមុន ខំប្រឹងប្រែងហ្វឹកហាត់ និងខំប្រឹងប្រកួតយ៉ាងខ្លាំង រំពឹងបានប្រកួតគូអន្តរជាតិដូចគេ ប៉ុន្តែបែរជាអាក់ខានវិញដល់សព្វថ្ងៃព្រោះរបួសបែកកែងដៃ។`
ធន់ ចាន់ឌី បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ខ្លួនមានរបួសបែកកែងដៃស្ដាំ ជាហេតុត្រូវសម្រាកយ៉ាងហោចណាស់ ៣ខែ ដើម្បីវះយកឆ្អឹងដែលបែកនោះចេញក្រៅ ទើបអាចបន្តអាជីពជាអ្នកប្រដាល់នេះជាថ្មីវិញ។ អំឡុងពេលនោះ អ្នកប្រដាល់វ័យ១៩ឆ្នាំរូបនេះ ថាខ្លួនបានក្លាយជាគូឯកក្នុងកម្មវិធីមួយចំនួនរួចហើយ និងធ្លាប់ឈ្នះជើងចាស់ជាច្រើនផងដែរ អាចថានៅសល់តែបន្តិចទៀតបានវ៉ៃគូបរទេសហើយ។`
កូនសិស្សលោក ធន់ សុភា ម្នាក់នេះក៏ហាក់អន់ចិត្តនិងខ្លួនឯងដែរ ដោយឃើញមិត្តរួមក្លឹបដែលប្រឡូកស្រករគ្នាគេបានហក់ដល់គូបរទេស ប៉ុន្តែខ្លួនបែរជាបាត់ឱកាស ហើយត្រូវខំប្រឹងជាថ្មីទៅវិញដូច្នេះ។ កីឡាករមានមហាច្ចិតាធំខាងលើ ប្ដេជ្ញាថានឹងខំប្រឹងទាំងការហ្វឹកហាត់ ក៏ដូចជាប្រកួតឲ្យខ្លាំងជាថ្មីទៀត ដើម្បីបានវ៉ៃគូបរទេស។ ការបានវ៉ៃគូបរទេសអាចធ្វើឲ្យខ្លួនល្បីឈ្មោះ និងអាចរកប្រាក់កម្រៃបានច្រើនជាងនេះសម្រាប់ជួយក្រុមក្រួសារ និងប្អូនរៀនសូត្រផងដែរ។
អត្ថបទ៖ នួន ស៊ីណា ប្រភពពី: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង