ការប្រកួតនៅទីក្រុងបាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Thai Super Champ នៅប្រទេសថៃ ក្នុងតំណែងគូឯករវាង អ្កកប្រដាល់មកពីប្រទេសកម្ពុជា ឡុង បេនលឿន បានធ្វើការប្រកួតចាញ់ កីឡាករម្ចាស់ផ្ទះជើងខ្លាំងថៃ រ៉េមបូ ស.ក ស៊ុនង៉ាយជីម ដោយសន្លប់នឹងបោះបង់ចោលការប្រកួតក្នុងទឹកទី១។
ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦១,៥គីឡូក្រាម និងមានតែ ៣ទឹកប៉ុណ្ណោះ។ ចូលទឹកទីមួយភ្លាម ទាំង បេនលឿន និង ស៊ុនង៉ាយជីម បានសម្រុកគ្នាខ្លាំងៗតែម្ដង តាមរយៈការទាត់ និងម៉ាត់ដៃឆ្វេងស្តាំ ដោយមិនមានការស្ទាបស្ទង់គ្នានោះទេ។ យ៉ាងណា នៅពាក់កណ្ដាលទឹកទី១ កីឡាករថៃ រ៉េមបូ បានប្រើកណ្ដាប់ដៃរបស់ខ្លួនផ្ដួលកីឡាករកម្ពុជា ឡុង បេនលឿន ឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕
ចង់ដឹងថាការប្រកួតនេះយ៉ាងណានោះសូមរីករាយទស្សនាវិដេអូរវាង រ៉េមបូ ប្រើកណ្ដាប់ដៃ ផ្ដួល ឡុង បេនលឿន ខាងក្រោមនេះ៖
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង