http://www.ubet368.com/

ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ដែលកំពុងបើកការប្រកួតនៅស្តាតចាស់នោះ គឺនៅតែបង្ហាញពីភាពថមថយនូវគុណភាពនៃការប្រកួត ដែលមិនធ្វើឲ្យមានការទាក់ទាញ ព្រោះការប្រកួតភាគច្រើន សុទ្ធតែបានបង្ហាញការចាញ់ឈ្នះ ដោយការសន្លប់ងាយៗ។

បើទោះបីជា ការប្រកួតនេះ បានចំណាយកញ្ចប់ថវិការដ្ឋ តាមរយៈការក្រសួងអប់រំ យុវជន និងកីឡាអស់៤៥លានរៀល ព្រមទាំងថវិកាជំនួយ ដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រកបានពីការក្រៅទៀតជាង៧០លានរៀល ដើម្បីឲ្យគ្រប់ទៅនឹងការចំណាយជាក់ស្តែង ប្រមាណ១២០លានរៀល ប៉ុន្តែតាមរយៈការប្រកួត ដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍ប៉ុស្តិ៍លេខ៥នោះ គឺមានគូតិចណាស់ ដែលបានប្រកួតគ្នាដល់៥ទឹក និងបញ្ចប់ការឈ្នះចាញ់ ដោយពិន្ទុ។

ជាក់ស្តែង សម្រាប់ការប្រកួត៩គូ ក្នុងប្រភេទទម្ងន់៤ខុសគ្នា កាលពីថ្ងៃពុធ ម្សិលមិញ គឺមានតែ១គូប៉ុណ្ណោះ ដែលឈ្នះដោយពិន្ទុ ខណៈ៨គូផ្សេងទៀត បានបញ្ចប់ដោយការចាញ់សន្លប់ បោះបង់ការប្រកួត និងត្រូវអាជ្ញាកណ្តាប់បញ្ឈប់ យ៉ាងផុយស្រួច ដែលស្ថានភាពនេះ គឺវាខុសគ្នាដាច់ពីការប្រកួតតាមសង្វៀនឯកជន បើទោះបីជាលោក តែម ម៉ឺន ជាប្រធានសហព័ន្ធ ធ្លាប់បានអះអាងថា កីឡាករ ដែលយកមកប្រកួតថ្នាក់ជាតិ នៅឆ្នាំនេះ សុទ្ធតែត្រូវបានសម្រិតសម្រាំង ទៅតាមប្រភេទទម្ងន់ក៏ដោយ។

តាមរយៈការប្រកួតចំនួន៩គូ កាលពីម្សិលមិញនោះ ជើងខ្លាំង ឡៅ ចន្ទ្រា របស់ក្រសួងការពារជាតិ បានវ៉ៃបែបប្រលែងគ្នាជាមួយ កែវ សំរិទ្ធ របស់ខេត្តរតនគិរី មុនពេល ចន្ទ្រាបុក១ជង្គង់បែបស្រាល បណ្តាលឲ្យ សំរិទ្ធ បោះបង់ការប្រកួតនោះទឹកទី២ ឯ មុត សំបូរ (មុត ខ្លឹមខ្មៅ) ក៏បានផ្តួល អៀប លីឆា ឲ្យសន្លប់ក្នុងទឹកទី២ ក្នុងទម្ងន់៦៧គីឡូក្រាម ផងដែរ។

ចំណែកការប្រកួតទម្ងន់៦០គីឡូក្រាម សូត្រ ខេវិន បានផ្តួល ចាន់ ផែន ទឹកទី២ ដូចគ្នាទៅនឹង មាន រស្មី ដែលឈ្នះ ពៅ លិញ ទឹកទី២ដូចគ្នា ហើយ លិញ ភារម្យ បានទាត់ឲ្យ តាំង តាក់ មានរបួសដៃ និងសុំចុះចាញ់ទឹកទី៣ ខណៈ ចាន់ ជិន (ឡុង ជិន) ចាញ់ពិន្ទុ វេន សុភ័ក្រ ដោយពិន្ទុដាច់ និងត្រូវបានអាជ្ញាកណ្តាលរាប់ផងដែរ។

ចំពោះការប្រកួតទម្ងន់៦៣,៥គីឡូក្រាម សែម ណាង (ឡុង សំណាង) បានវ៉ៃ វ៉ើន វ៉ាន់ (ណាម ម៉ូរ៉ាក់) ឲ្យអាជ្ញាកណ្តាលបញ្ឈប់ទឹកទី២ ក្រោយរាប់ចំនួន៣លើក ហើយ អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) ក៏បានផ្តួល បេន លឿន នៅទឹកទី៣ដែរ រីឯ ឈឿន ល្វៃ បានវ៉ៃ ហ៊ុន គឹមហ៊ាង ឲ្យអាជ្ញាកណ្តាលបញ្ឈប់ នៅទឹកទី៤ ក្នុងការប្រកួតទម្ងន់៧១គីឡូក្រាម។

ដោយឡែក នៅថ្ងៃព្រហស្បតិ៍នេះ មានការប្រកួតចំនួន១២គូទៀត ដែលចាប់ផ្តើមពីម៉ោង១រសៀលទៅ ហើយនេះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើប្រភេទទម្ងន់៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូក្រាម ៦០គីឡូក្រាម និងទម្ងន់៧១គីឡូក្រាម៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/