http://www.ubet368.com/index.php?page=sports

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង​អ៊ីរ៉ាក់ ​ក្នុង​លទ្ធផល ៤-០ ​ការពីថ្ងៃអង្គារ៍ ទី១៥ ម្សុិលមុិញក្នុង​ការ​ប្រកួតវគ្គ​ជម្រុះ​ពាន​រង្វាន់ World Cup 2022 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​។

​ការ​ប្រកួតវគ្គ​ជម្រុះ​ពាន​រង្វាន់នេះ ក្រុម​កម្ពុជា​ នៅ​តង់​ទី​១ ​​បានលេង​តាម​ក្បួន​ដែល​ខំព្យាយាម​ហ្វឹកហាត់អស់មួយរយ: ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ​ដោយការ​តែតបាល់ចូល២គ្រាប់ ពីសំណាក់កីឡារបស់ក្រុមអ៊ីរ៉ាក់​។ ​ចូលដល់តង់ទី២​ ​កម្ពុជា​ក៏​មិន​ទប់​រហូត​ដែរ ពោល​គឺ​មាន​ឱកាស​វាយ​បក​ជា​រើយ​ៗ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​មិន​អាច​ទម្លាយ​សំណាញ់​ទី​បាន​ឡើយ​។ ផ្ទុយ​ទៅ​វិញ ​ត្រូវ​ក្រុម​អ៊ីរ៉ាក់​បន្ថែម​បាន​២​គ្រាប់​ទៀត។ ចប់​លទ្ធផល ​ក្រុម​កម្ពុជា​ចាញ់​ក្នុង​លទ្ធផល ៤-០។

លោក Felix ​ក្រោយ​ចប់​ការ​ប្រកួត​បាន​បញ្ជាក់​ថា​ក្រុម​ទាំង​មូល​ធ្វើ​បាន​ល្អ​ហើយ​ក្នុង​ការ​ប្រកួត​នេះ។ ពួកគេ​បាន​អភិវឌ្ឍ​ខ្លួន​ច្រើន ​និង​មាន​បាល់​លេង ​ក៏​ដូចជា​ឱកាស​ស្វែង​រក​គ្រាប់​បាល់​ផង​ដែរ។ ​តែ​គួរ​ឱ្យ​ស្ដាយ​មិន​ទាន់​មាន​សំណាង​ស្វែង​រក​គ្រាប់​បាល់។ ​លោក​សប្បាយ​ចិត្ត​ពេល​ឃើញ​ក្រុម​រីក​ចម្រើន​ទៅ​មុខ​ដូច្នេះ។​ ចំណែកឯលោក Srečko Katanec ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ីរ៉ាក់ ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​គួរ​តែ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត ព្រោះ​បាន​ដាក់​គំនៀប​និង​បង្កើត​ឱកាស​ជា​ច្រើន​។

កម្ពុជា ​លេង​ក្នុង​វគ្គ​ជម្រុះ​នេះ​បាន​៤​ប្រកួត​មក​ហើយ ​មាន​១​ពិន្ទុ ​ដោយ​ស្មើ​ក្រុម​ហុងកុង ​បន្ទាប់​មក​ចាញ់​ក្រុម​បារ៉ែន ១-០ ​ចាញ់​អ៊ីរ៉ង់ ១៤-០ ​និង​ចាញ់​ក្រុម​អ៊ីរ៉ាក់ ​៤-០៕

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង

http://www.ubet368.com/