ក្រុមបឹងកេត ត្រូវការឈ្នះ៣ពិន្ទុជាចំបាច់ សម្រាប់ការវិលមកជួបក្រុមអគ្គស្នងការនគរបាលជាតិ ក្នុងការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩ នៅចុងសប្តាហ៍នេះ ដើម្បី ទប់ស្កាត់ការប្រកួតរបស់ក្រុមអង្គរថាយហ្គឺរ និងភ្នំពេញក្រោន ដែលកំពុងស្រេកឃ្លាន ការដណ្តើមយកលេខ៤របស់ពួកគេ។
បើទោះបីជា ពេលនេះបឹងកេត កំពុងឈរបនៅលេខ៤ ដោយមាន៤៣ពិន្ទុ ប៉ុន្តែទីតាំងនេះ នឹងត្រូវរបូតចេញពីកណ្តាប់ដៃរបស់ពួកគេ បើសិនជាបឹងកេត មិនអាចយកឈ្នះក្រុមនគរបាលជាតិ បានទេនោះ ព្រោះអង្គរថាយហ្គឺរ ពិសេសភ្នំពេញក្រោន គឺមានលទ្ធភាពច្រើន ក្នុងការរកបាន៣ពិន្ទុបន្ថែម ទៅលើពិន្ទុដែលពួកគេមានស្រាប់ ចំនួន៤១ពិន្ទុ ហើយអង្គរថាយហ្គឺរ មាន៤២ពិន្ទុ។
យ៉ាងណាក៏ដោយ ក្រុមបឹងកេត ធ្លាប់បានយកឈ្នះក្រុមនគរបាលជាតិ ២-១ កាលពិជើងទី១ ហើតលើកនេះ ក៏ពួកគេ មានភាគរយខ្ពស់ ក្នុងការឈ្នះផងដែរ ដោយសារប្រកួតនៅលើទឹកដីរបស់ពួកគេ។
ចំណែកក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមអគ្គិសនីកម្ពុជា ដែលពួកគេធ្លាប់ឈ្នះ ៥-០ ខណៈអង្គរថាយហ្គឺរ ត្រូវវិលទៅជួបក្រុមគិរីវង់សុខសែនជ័យ ដែលពួកគេ ធ្លាប់ឈ្នះ ២-០ តែលើកនេះ អង្គរថាយហ្គឺរ អាចជួបការលំបាកច្រើន ព្រោះគិរីវង់ នៅពេលនេះកំពុងឡើងជើង គួរឲ្យកត់សម្គាល់ ហើយសូម្បីតែណាហ្គាវើល ភ្នំពេញក្រោន និងក្រសួងការពារជាតិ ក៏បានចាញ់ពួកគេដែរ៕
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង