ក្រុមវិសាខា បានស្ថិតនៅក្នុងសម្ពាធមួយ សម្រាប់ការវិលមកកាន់ទីលានប្រកួតជាថ្មី ព្រោះពួកគេ ត្រូវធ្វើម៉េច យកឈ្នះក្រុមអាស៊ីអឺរ៉ុប ឲ្យបាន ទើបអាចទប់ស្កាត់ការប្រជែងយកលេខ២ នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ពីសំណាក់ក្រុមណាហ្គាវើល បាន ហើយក៏ដើម្បីបន្តក្តីសង្ឃឹមដ៏តិចតួច ក្នុងការប្រជែងយកពានជាមួយក្រុមព្រះខ័នរាជស្វាយរៀង ផងដែរ។
បើទោះបីជាពេលនេះ វិសាខា កំពុងឈរនៅលេខ២ ដោយមាន៥១ពិន្ទុ លើសណាហ្គាវើល មាន៤៨ពិន្ទុ ប៉ុន្តែបើសិនជាពួកគេ បន្តចាញ់ក្រុមអាស៊ីអឺរ៉ុប ដូចជើងទី១នោះ គឺទីតាំងលេខ២នេះ នឹងធ្លាក់ទៅលើណាហ្គាវើល វិញ ជាមិនខាន ព្រោះណាហ្គាវើល មានគ្រាប់បាល់ចំណេញច្រើនជាង ខណៈលើកនេះ ណាហ្គាវើល មានភាពរយខ្ពស់បំផុត ក្នុងការឈ្នះ៣ពិន្ទុបន្ថែម ដោយសារពួកគេ ត្រូវស្វាគមន៍ក្រុមយុវជនបាទីអាយុក្រោម១៨ឆ្នាំ ដែលពួកគេធ្លាប់ឈ្នះ ៣-០ កាលពីជើងទី១។
ក្រុមវិសាខា ធ្លាប់បានចាញ់ក្រុមអាស៊ីអឺរ៉ុប ៣-១ នៅក្នុងទឹកដីខ្លួនឯង កាលពីជើងទី១ ហេតុនេះពួកគេ នឹងត្រូវធ្វើការងារធ្ងន់ ដើម្បីសម្រេចការសងសឹកលើកនេះ។ យ៉ាងណាក៏ដោយ ក្រុមសម្បូរដោយធនធានកីឡាករមួយនេះ អាចនឹងមានភាគរយច្រើនគួរសម ក្នុងការឈ្នះបាន៣ពិន្ទុ ព្រោះការប្រកួត ដែលនៅសេសសល់នេះ គ្រូបង្វឹកក្រុមអាស៊ីអឺរ៉ុប បានសម្រេចផ្តល់ឱកាសឲ្យកីឡាករក្មេងៗរបស់ខ្លួនចូលលេងឲ្យបានច្រើន ដើម្បីទទួលបានបទពិសោធបន្ថែម៕
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង