ខ្សែប្រកួតដែលមានភាពលេចធ្លោរខ្លាំងជាងគេ ប្រចាំការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩ Privat Mbarga បានឈានដល់ការបន្តចុះកុងត្រារយៈពេលវែងជាមួយក្លិបព្រះខ័នរាជស្វាយរៀង។ នេះបើតាមព័ត៌មាន ដែលត្រូវបានប្រកាស នៅលើផេចហ្វេសប៊ុករបស់ក្លិប នៅថ្ងៃព្រហស្បតិ៍នេះ។
សម្រាប់ការប្រកួតរដូវកាល ឆ្នាំ២០១៩ ខ្សែប្រយុទ្ធពាក់លេខ១០ Privat បានក្លាយជាកីឡាករយ៉ាងសំខាន់បំផុត ក្នុងការជួយក្រុមព្រះខ័នរាជស្វាយរៀង លើកពានលើកកំពូលកម្ពុជា រដូវកាលនេះ ព្រោះរូបគេ តែងតែរកបានគ្រាប់បាល់ សម្រាប់ការបង្ហាញខ្លួន នៅលើទីលាន។
យ៉ាងណាមិញ ការយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៦-១ ក្នុងពេលដែលក្រុមព្រះខ័នរាជស្វាយរៀង បានលើកពាន ជាមួយការឈ្នះ២០ ស្មើ៥ និងមាន៦៥ពិន្ទុ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ Privat រកបានរហូតដល់៤គ្រាប់តែម្នាក់ឯង ហើយជ័យជម្នះនេះ បានធ្វើឲ្យពិធីលើកពាន នៅកីឡដ្ឋានខេត្តស្វាយរៀង បានដំណើរការទៅដោយរីករាយបំផុត។
ជាមួយការរកបាន៤គ្រាប់បន្ថែមទៀតនេះ បានជួយឲ្យ Privat កើនគ្រាប់បាល់រកបានរហូតដល់៣៦គ្រាប់ ហើយកំពុងស្ថិតក្នុងបេក្ខភាព ដែលនឹងត្រូវឈ្នះស្បែកជើងមាស ប្រចាំរដូវកាលនេះផងដែរ ព្រោះគិតត្រឹមសប្តាហ៍ទី២៥នេះ Privat មានគ្រាប់បាល់លើសខ្សែប្រយុទ្ធឈរនៅលំដាប់លេខ២ Bata របស់ភ្នំពេញក្រោន ចំនួន៥គ្រាប់ទៅហើយ ឯខ្សែប្រយុទ្ធឈរនៅលេខ២ រកបានតែ២៥គ្រាប់ទេ ខណៈការប្រកួតនៅសល់តែ១លើកទៀត នឹងបញ្ចប់ហើយ។
ជាមួយការបន្តចុងក្រោយជាមួយខ្សែប្រយុទ្ធ Privat នេះ ក្រុមក្លិបស្វាយរៀង បានសរសេរបង្ហោះ នៅលើផេចហ្វេសប៊ុករបស់ខ្លួនថា៖«ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង មានសេចក្តីសោមនស្សរីករាយជាខ្លាំង នៅក្នុងការប្រកាសបន្តកិច្ចសន្យារយៈពេលវែងជាមួយកីឡាករពាក់លេខ១០ Privat Mbarga ពួក យើង ទាំង អស់ គ្នា ដែល នៅ ក្នុង ក្លិប ពិតជាអរគុណដល់រូបលោកខ្លាំងណាស់ ចំពោះការការប្តេជ្ញាចិត្ត, ហើយពួកយើងពិតជារីករាយខ្លាំងបំផុត ដែលមានលោកនៅជាមួយពួកយើង និងបន្តដំណើរទៅមុខជាបន្តទៀត។ យើងទៅទាំងអស់គ្នា!»៕
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង