កូនប្រុសទីពីររបស់អតីតជួរមុខរបស់កម្ពុជា អេ ភូថង កីឡាករ អេ វីរខាំឈីតភូថង (ម៉ឺន មេឃា) បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ ផេតខៅវ៉ាំង ដោយពិន្ទុ ហើយការប្រកួតនេះធ្វើឡើងក្នុងប្រភេទទម្ងន់ ៦១គីឡូក្រាម និងមានតែ ៣ទឹកប៉ុណ្ណោះ ការប្រកួតប្រដាល់សេរីនេះ ធ្វើក្នុងកម្មវិធី Muay Hardcore របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថៃ នៅប្រទេសថៃកាលពីថ្ងៃសៅរ៍ ​ទី០៩ វិច្ឆិការ ឆ្នាំ២០១៩ កន្លងទៅ។

នៅក្នុងការប្រកួតនោះ មេឃា ហាក់មានប្រៀបជាងកីឡាករម្ចាស់ផ្ទះថៃ ដោយការចេញដៃ ទាត់ និងកែង ខណៈ ផេតខៅវ៉ាំង មិនសូវជាផ្លែអ្វីមួយវាយមកលើមេឃា គួរឲ្យកត់សម្គាល់នោះទេ។ ជាលទ្ធផលបញ្ចប់ការប្រកួត ៣ទឹក ករ អេ វីរខាំឈីតភូថង យកឈ្នះ ផេតខៅវ៉ាំង ដោយពិន្ទុ។

សូមរីករាយទស្សនាវិដេអូរវាងអ្នកប្រដាល់ទាំងពីរខាងក្រោមនេះ: