ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់របស់ស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន អ្នកប្រដាល់មកពីខេត្តកំពង់ចាម ឯម ឡេងលី បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីខេត្តនគររាជសីមា ប្រទេសថៃ សឹង្ហប៉ ដោយផ្ដួលឲ្យសន្លប់ធំនៅក្នុងទឹកទី១។

ការប្រកួតមិនទាន់បានក្ដៅសាច់ផង ពោលគឺនៅពាក់កណ្ដាលទឹកទី១ ឯម ឡេងលី បានប្រើកែងគាស់ដែលជាអាវុធមុតស្រួចរបស់ខ្លួនវាយចូលពេញធ្វើឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតរបស់ សឹង្ហប៉ ភ្លាមៗនោះតែម្ដង៕

ចង់ឃើញថា កែងគាស់របស់ ឯម ឡេងលី ល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង