កូនសិស្សរបស់លោកគ្រូ អេ ភូថង អ្នកប្រដាល់មកពីខេត្តកោះកុងកីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) បានប្រកួតចាញ់កីឡាករឆ្លងដែនមកពីប្រទេសថៃ កូឡាបដាំ ដោយពិន្ទុដែលបានសំរេចដោយលោកចៅក្រម នឹងលោកអជ្ញារ្យកណ្តាល​ កាលពីថ្ងៃសៅរ៍ ទី២៣ វិច្ឆិការ ២០១៩ កន្លងទៅ។

ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធី ប្រដាល់ជើងឯកខ្សែក្រវ៉ាត់ខារ៉ាបាវ​ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍​ អាស៊ីអាគ្នេយ៍ យ៉េន ឌីណា និង កូឡាបដាំ បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដោយបានព្យាយាមប្រើដៃ ទាត់ និងដូរជង្គង់គ្នាយ៉ាងខ្លាំងៗ ធ្វើឲ្យទស្សនិកជន ស្រែកហ៊ោរពេញស្ទូឌីយោ​​ ប៉ុន្តែទោះជាយ៉ាងណាលទ្ធផលបញ្ចប់ការប្រកួត ប៉ោ ភារឹទ្ធ បានចាញ់ដៃគូរប្រកួត កូឡាបដាំ ដោយពិន្ទុ។​ នេះជាលើកដំបូងហើយសម្រាប់ ឌីណា ដែលចាញ់ក្រោមថ្វីដៃ កូឡាបដាំ បន្ទាប់ពី ១៤ប្រកួតកន្លងមកមិនថានៅខ្មែរ ឬថៃទេ៕

ចង់ដឹងថាការប្រកួតរវាងប៉ោ ភារឹទ្ធ ប៉ះកីឡាករថៃ កូឡាបដាំ ល្អមើលយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមនេះ:

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង