ហ្វីលីពីន៖ ជម្រើសជាតិកម្ពុជាកីឡាការិនីឈឿង អាលីហ្សា និង កីឡាការិនី Cassandre Tubs បានឈ្នះមេដាយប្រាក់ជូនជាតិ ក្នុងប្រភេទកីឡាតេក្វាន់ដូ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ។

ដោយកីឡាការិនី ឈឿង អាលីហ្សា ប្រកួតលើវិញ្ញាសាទម្ងន់ក្រោម ៥៧គីឡូក្រាម ឈ្នះកីឡាការិនីទីម័រខាងកើត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយពិន្ទុ១៧-៩ បន្តឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសចាញ់ម្ចាស់ផ្ទះហ្វីលីពីន ១២ទល់នឹង៣ ទទួលបានមេដាយប្រាក់។

គួររម្លឹកផងដែរថា គិតមកត្រឹមពេលនេះកម្ពុជាទទួលបានមេដាយ សរុបចំនួន ៣០ រួមមាន មេដាយមាស ចំនួន៣ ប្រាក់ចំនួន៦ និងសំរឹទ្ធចំនួន២១៕


credit: Khmerlaod