កីឡាការិនីកម្ពុជា ចេសា ខាន់ បានយកឈ្នះលើក្រុមវៀតណាម ដោយមិនពិបាកនោះទេ ក្នុងការប្រកួតជឺជីតស៊ូ(Jiu-Jitsu) នៅមុននេះបន្តិច។
ចេសា ជាកំពូលអ្នកប្រកួតជឺជីតស៊ូ(Jiu-Jitsu)របស់កម្ពុជា ដោយនាងទើបតែយកមេដាយមាសបានក្នុងព្រឹត្តិការណ៍ Asian Game កាលពីឆ្នាំ២០១៨កន្លងទៅ។ ដូច្នេះនៅស៊ីហ្គេមនេះ ហាក់មិនពិបាកអ្វីឡើយសម្រាប់នាង នេះមានន័យថានាងបានចូលក្នុងវគ្គដណ្ដើមយកមេដាយជូនជាតិទៀតហើយ។ ក្រៅពី ចេសា កីឡាករ ខូវ វិវឌ្ឍនា ក៏បានយកឈ្នះដៃគូដើម្បីឡើងទៅវគ្គបន្តទៀតផងដែរ។។
ហើយកីឡាការិនីជម្រើសជាតិកម្ពុជា ខាន់ ចេសា បានធ្វើឲ្យគ្រួសារកីឡាជឺជិតស៊ូពិភពលោកភ្ញាក់ផ្អើល និងស្ងើចសរសើរជាថ្មីទៀតហើយ បន្ទាប់ពីនាងទទួលចំណាត់ថ្នាក់លេខ១ ខ្សែក្រវាត់ពណ៌ស្វាយពិភពលោក ពីសហព័ន្ធកីឡាជឺជិតស៊ូអន្ដរជាតិ-ប្រេស៊ីល(IBJJF)៕
គួរបញ្ជាក់ថា ខាន់ ចេសា ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាវីរកីឡាការិនីម្នាក់ បន្ទាប់ពីនាងដណ្ដើមបានមេដាយមាស ១គ្រឿង ក្នុងការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ។ លើសពីនេះ ចេសា ក៏ធ្លាប់ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ និងកម្រិតពិភពលោកស្ទើររាប់ភ្លេចផងដែរ៕
អស្ចារ្យមែន! កីឡាការិនីកម្ពុជា ខាន់ ចេសា ឈ្នះលើ វៀតណាម មុននេះបន្តិច
អត្ថបទទាក់ទង