កម្ពុជា៖ កីឡាករ អេ វិរៈខាំឈីតភូថង ដែលជាកូនប្រុសច្បង និងជាកូនទីពីររបស់លោក អេ ភូថង បានឈ្នះមេដាសមាស ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោកវ៉ូវីណាមលើកទី៦ ឆ្នាំ២០១៩ មុននេះបន្តិច។

អេ វិរៈខាំឈីតភូថង ដែលមានឈ្មោះក្រៅថា ម៉ឺន មេឃា បានឈ្នះមេដាយមាសលើវិញ្ញាសាប្រយុទ្ធទម្ងន់៦៤គីឡូក្រាមឯកត្តជន ក្រោយយកឈ្នះកីឡាករវៀតណាមក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ ធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ដោយមាន៤៤វិញ្ញាសា និងមានប្រទេសចូលរួម២៤នាក់ រួមទាំងកម្ពុជាសរុបកីឡាករ កីឡាការិនី២១៧នាក់ រួមមានអាហ្វហ្គានីស្ថាន អាល់ហ្សេរី បង់ក្លាដែស កម្ពុជា អេហ្ស៊ីប បារាំង ជប៉ុន ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ Ivory Coast ឡាវ លីប៊ី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន រ៉ូម៉ានី រុស្ស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម។

គួរឲ្យដឹងដែរថា គិតមកត្រឹមពេលនេះ កម្ពុជាឈ្នះមេដាយសរុបចំនួន១០ ក្នុងនោះមានមាស២ ប្រាក់៦ និងសំរឹទ្ធ២៕

ប្រភពពី: Khmerlaod