
ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី MX Muay Xtreme របស់ស្ថានីយប៉ុស្ដិ៍លេខ៣១ថៃ កាលពីថ្ងៃអាទិត្យម្សិលមិញ កីឡាករកម្ពុជា អេលីត សាន់ បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ SEKSAN ដោយបោះបង់ចោលការប្រកួតនៅក្នុងទឹកទី១។
ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និងមានតែ៣ទឹកប៉ុណ្ណោះ។ គ្រាន់តែគោះជួងចាប់ផ្ដើមការប្រកួតភ្លាម កីឡាករទាំងពីរមិនបានបង្អង់យូរនោះទេ ដោយបានចេញអាវុធ និងក្បាច់មួយទំហឹងតែម្ដង។ យ៉ាងណា នៅចុងទឹក SEKSAN បានទាត់មួយជើងចូលពោះរបស់អេលីត សាន់ ធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តប្រើដៃវាយចូលពោះពេញៗធ្វើឲ្យ អេលីត សាន់ បោះបង់ការប្រកួតតែម្ដង។

នេះគឺជាការបង្ហាញខ្លួនលើកទី៣ហើយរបស់សិស្សគុនមកពីក្លឹបប៉ែនកាក់ គុនខ្មែរ ដោយកាលពី២លើកមុខ អេលីត សាន់ បានប្រកួតឈ្នះទាំង២ ដោយផ្ដួល KHOMSORN សន្លប់ទឹកទី១ និងឈ្នះពិន្ទុរបស់ RONALDO៕
ចង់ឃើញថា បរាជ័យលើកដំបូងរបស់ អេលីត សាន់ នៅសង្វៀន MX យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Credit: Khmerlaod
                