កាន់តែខិតជិតដល់ហើយនៅថ្ងៃសុក្រទី ២៨ ខែកុម្ភៈចុងសប្ដាហ៍នេះ ONE Championship បានត្រឡប់មកទីក្រុងតោសាជាថ្មីដែលមានគូប្រកួតដណ្ដើមខ្សែក្រវាត់និងគូខ្លាំងៗជាច្រើន។ កម្មវិធីONE: KING OF THE JUNGLE ត្រូវរៀបចំនៅសង្វៀន Singapore Indoor Stadium ដែលនឹងផ្ដល់ភាពជក់ចិត្តដល់អ្នកគាំទ្រព្រោះមានគូប្រកួតខ្លាំងៗរហូតដល់១១គូ។ ខាងក្រោមនេះជាហេតុផលចំនួន៥មិនត្រូវខកខានទស្សនាកម្មវិធី ONE: KING OF THE JUNGLE នោះឡើយ។

#1 គូដណ្ដើមខ្សែក្រវាត់ World Title និងជាការសងសឹក

ម្ចាស់ខ្សែក្រវាត់ពីរប្រភេទកីឡាផ្សេងគ្នា Stamp Fairtex និង កីឡាការិនី Janet Todd ឬ មានឈ្មោះក្រៅ “JT” នឹងជួបគ្នាជាថ្មីនៅសិង្ហបុរី។ ប៉ុន្តែពេលនេះ គឺ ត្រូវដណ្ដើមខ្សែដណ្ដើមខ្សែក្រវាត់kickboxing វិញម្ដង។ ក្នុងជំនួបឆ្នាំមុន Stamp យកឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាការិនីអាមេរិកក្រោយបញ្ចប់ការប្រកួត៥ទឹក។ Stamp ក៏ជាម្ចាស់ខ្សែក្រវាត់ ONE Atomweight Muay Thai World Title ពេលគេដាក់ឲ្យសម្ពោធជាលើកដំបូងក្រោយឈ្នះ JT។ បន្ទាប់ពីការប្រកួតនោះ កីឡាការិនីទាំងពីរមិនដែលចាញ់ការប្រកួតសោះឡើយ។ កីឡាការិនីមកពី Fairtex ក៏បានការពារខ្សែក្រវាត់បានសម្រេចលើ Alma Juniku និងឈ្នះការប្រកួតគុនចម្រុះ៣លើកជាប់គ្នា។
“JT” ក៏ឈ្នះ៣លើកជាប់គ្នារួមបញ្ចូលទំាងផ្ដួល Wang Chin Long ឲ្យសន្លប់នៅក្នុងការប្រកួត kickboxing, ឈ្នះអតីតម្ចាស់ខ្សែក្រវាត់ ONE Atomweight Kickboxing World Champion កីឡាការិនី “Killer Bee” Chuang Kai Ting និងផ្ដួលកីឡាការិនី Ekaterina “Barbie” Vandaryeva ឲ្យសន្លប់ដោយប្រើក្បាច់ទាត់ចំក្បាល។ នេះជាការប្រកួតគូឯកឡើងការពារខ្សែក្រវាត់ kickboxing របស់ Stamp។ ការប្រកួតនេះច្បាស់ជាធ្វើឲ្យអ្នកទស្សនាជក់ចិត្តមិនខាន។

#2 ខ្សែក្រវាត់ថ្មី ONE Strawweight Muay Thai World Title ដាក់ឲ្យដណ្ដើមលើកដំបូង

នេះជាខ្សែក្រវាត់ថ្មីនៅ Singapore Indoor Stadium ពេល Sam-A Gaiyanghadao ត្រូវតតាំងនឹង Rocky Ogdenដើម្បីដណ្ដើមខ្សែក្រវាត់ ONE Strawweight Muay Thai World Title ដែលជាការប្រកួតគូឯករង។ Sam-A ជាអតីតកីឡាករម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion មិនធ្លាប់មាននៅពេលរូបគេឈ្នះកាលខែឧសភា ឆ្នាំ ២០១៨។ មួយឆ្នាំក្រោយមករូបគេក៏របូតទៅវិញហើយកីឡាករវ័យ៣៦ឆ្នាំរូបនេះរំកិលមកប្រកួតក្នុងទម្ងន់ Strawweight វិញនិងឈ្នះខ្សែក្រវាត់ ONE Strawweight Kickboxing World Title កាលខែធ្នូ ពេលគេដាក់ឲ្យដណ្ដើមលើកដំបូង។

បែបណាក្ដី Ogden ដែលមានវ័យទើប២០ឆ្នាំជាម្ចាស់ខ្សែក្រវាត់ WPMF Muay Thai World Champion ហើយរូបគេហ្វឹកហាត់ក្រោមការបង្វឹករបស់ John Wayne Parr ។ គេជាកីឡាករល្បីម្នាក់ដែលប្រកួតទល់នឹងកីឡាករល្បីៗលំដាប់ពិភពលោកនៅប្រទេសថៃ។ កីឡាករអូស្ត្រាលីរូបនេះជឿថាវ័យរបស់ខ្លួន និង ល្បឿនផងអាចបំបាក់វីរបុរសរបស់ថៃបាន។ ប៉ុន្តែកីឡាករមកពីបុរីរាំ Sam-A ក៏ដាក់គោលដៅយកខ្សែក្រវាត់ទី២ដែរ។ រីឯយុវជនមកពីអូស្ត្រាលីក៏ចង់បង្កើតប្រវត្តិសាស្ត្រថ្មី។ ដូច្នេះប្រិយមិត្តត្រូវតែតាមដាន ONE Strawweight Muay Thai World Title។

#3 Akiyama រឹតតែល្អមើលនៅលើរេញ

កីឡាករគុនចម្រុះកូនកាត់ជប៉ុន-កូរ៉េ Yoshihiro Akiyama ឬ “Sexy Yama” ក៏ត្រលប់មកវិញដែរនៅថ្ងៃសុក្រនេះ។ ម្ចាស់ខ្សែក្រវាត់ K-1 HERO’s Light Heavyweight Grand Prix Tournament Champion នៅតែមានភាពទាក់ទាញពេលជួបកីឡាករអេហ្សីប Sherif “The Shark” Mohamed។
Mohamed ជាកីឡាករធ្លាប់ឈ្នះខ្សែក្រវាត់ EFC Light Heavyweight Title នៅស្រុកកំណើតរបស់ខ្លួន ប៉ុន្តែឥឡូវត្រូវប្រកួតទម្ងន់ welterweight វិញ។

កីឡាករមកពី Cairo មានជំនាញចំបាប់ និង kickboxing ហើយ មានទំនុកចិត្តដើម្បីបញ្ចប់វីរបុរសជប៉ុនត្រឹម២ទឹកប៉ុណ្ណោះ។ បុរសទាំងពីរក៏មានជំនាញចូលចាប់ដូចគ្នាផងដែរ។ អ្នកទាំងពីរចង់ទទួលជ័យជម្នះដំបូងដូចគ្ននៅ The Home Of Martial Arts។ បើសិនធ្វើបានល្អ ឬជ័យជម្នះ នោះ អ្នកឈ្នះឡើងទៅដណ្ដើមខ្សែក្រវាត់ ONE Welterweight World Title នៅថ្ងៃអនាគត។

#4 កីឡាការិនីខ្លាំងលំដាប់ខ្សែក្រវាត់ Strawweight World Title

ម្ចាស់ខ្សែក្រវាត់ ONE Women’s Strawweight World Champion កីឡាការិនី “The Panda” Xiong Jing Nan កំពុងសម្លឹងមើលការប្រកួតរវាង Tiffany “No Chill” Teo និង Ayaka Miura ហើយអ្នកឈ្នះក្នុងការប្រកួតនេះនឹងឡើងទៅជួប ម្ចាស់ខ្សែក្រវាត់សញ្ជាតិចិនជាក់ជាមិនខាន។
ក្រោយចាញ់លើថ្វីដៃ Xiong កាលខែមករា ឆ្នាំ ២០១៨ ក្នុងការដណ្ដើមខ្សែក្រវាត់ ONE Women’s Strawweight World Title កីឡាការិនី Teo ត្រលប់មកវិញដោយយកឈ្នះពិន្ទុជាឯកច្ឆន្ទលើម្ចាស់ខ្សែក្រវាត់ Brazilian Jiu-Jitsu World Champion ៨សម័យ កីឡាការិនី Michelle Nicolini។
កីឡាការិនីសិង្ហបុរី កំពុងស្វែងរកជ័យជម្នះម្ដងទៀតដើម្បីយកឈ្នះ Miura។ បែបណាក្ដី Miura ឈ្នះរហូតដល់៦លើកជាប់គ្នា រួមទាំងការឈ្នះ៣លើកជាប់គ្នា ONE Championship។ Teo នៅបារម្ភចំពោះក្បាច់បញ្ចប់របស់កីឡាការិនីជប៉ុន។ តើកីឡាការិនីរូបណាអាចឈានទៅដណ្ដើមខ្សែក្រវាត់នាពេលខាងមុខ?

#5 ការប្រកួតគុនចម្រុះលើកទី២របស់ Phogat

កីឡាការិនីឥណ្ឌា Ritu “The Indian Tigress” Phogat បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងដំណើរប្រកួតគុនចម្រុះរបស់ខ្លួននៅសង្វៀនលំដាប់ពិភពលោក ONE។ កីឡាការិនីមកពី Evolve បានបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី ONE: AGE OF DRAGONS កាលខែ វិច្ឆិកា។ កីឡាការិនីបានផ្ដួល Nam Hee Kim ឲ្យសន្លប់ទៅទឹកទី១។ នាថ្ងៃសុក្រចុងសប្ដាហ៍នេះ Phogat ត្រូវជួប “Miss Red” Wu Chiao Chen ដែលជាកីឡាការិនីមកពីឆាយនីសតាយប៉ិ។ Phogat មានទំនុកចិត្តកាន់តែខ្ពស់ និង ដាក់គោលដៅជាកីឡាការិនីឥណ្ឌាទី១ ក្នុងគោលដៅឈ្នះខ្សែក្រវាត់។ អ្នកគាំទ្រនៅសិង្ហបុរី នឹងឃើញកំពូលកីឡាការិនីគុនចម្រុះដ៏ខ្លាំងម្នាក់ទៀតនៅថ្ងៃអនាគត។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី