Man.Utd នឹងត្រូវចំណាយប្រាក់ដើម្បីចុះហត្ថលេខាលើប្រធានក្រុម Villa Aston Villa យ៉ាងហោចណាស់ ៨០ លានផោន ស្មើនិង(១០០ លានដុល្លារ) ប្រសិនជាពួកគេចង់ចុះហត្ថលេខានាំយកប្រធានក្រុម Jack Grealish ពីក្លឹបAston Villaមកកាន់ទឹកដីOld Trafford។

ប្រភពពីគេហទំព័រ Daily Mail បានចុះផ្សាយថាក្លឹបមានមូលដ្ឋាននៅតំបន់ Midlands ទីបំផុតបានសម្រេចដាក់ចេញតម្លៃខ្លួនផ្លូវការសម្រាប់កីឡាករសំខាន់សញ្ជាតិអង់គ្លេសរូបនេះបើទោះបីជាអនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកទីផ្សារទិញដូរកីឡាករ របស់ក្លឹបបិសាចក្រហមលោក Ed Woodward អះអាងក្លឹបនិងមិនមានផែនការចាយប្រាក់ច្រើន លើការទិញដូរកីឡាករនោះទេ បន្ទាប់ពីលីគកំពូលអឺរ៉ុបរងផលប៉ះពាល់ការរីករាលដាលនៃមេរោគកូវីត-១៩ ។

Grealish កីឡាករវ័យ២៤ឆ្នាំរូបនេះបានក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនៅរដូវកាលនេះ ដោយរកបាន ៧ គ្រាប់និងAssist ៦ គ្រាប់។ទោះបីជាយ៉ាងនេះក្តី Aston Villa កំពុងប្រឈមការកាត់ចេញទៅលេងនៅលីកលំដាប់ទី២រដូវកាលនេះដោយឈរនៅចំណាត់ថ្នាក់លេខ១៩ ខណៈ Aston Villa និងត្រូវបើកទ្វារកីឡាដ្ឋាន Villa Park ទទួលក្លឹបចំណាត់ថ្នាក់លេខ៧ Sheffield United នៅថ្ងៃ១៨មិថុនា ២០២០ស្អែកនេះ៕

អត្ថបទ៖ Polin