Barcelona បានបន្តក្តីសង្ឃឹមនៃការការពារតំណែងជើងឯក La Liga បន្ទាប់ពីពួកគេបានផ្តួលក្រុមម្ចាស់ផ្ទះ Villarreal ក្នុងលទ្ធផល៤ទល់និង១។ ក្រុមរបស់គ្រូបង្វឹក Satien មានឪកាសនាំមុខមុននៅពេលដែលកីឡាករ Pau Torres ធ្វើអោយបាល់ចូលទីខ្លួនឯងក្រោយពីការ បញ្ជូនបាល់របស់ Jordi Alba ប៉ុន្តែ ១១នាទីក្រោយមកកីឡាករ Gerard Moreno បានរក គ្រាប់បាល់បញ្ចូលទីតាមស្មើវិញឲ្យ Villarreal ។

ខ្សែប្រយុទ្ធជើងចាស់អន្តរជាតិអ៊ុយរូហ្គាយ Luis Suarez មានឪកាសរកបានគ្រាប់បាល់ទី២នាំមុខ យ៉ាងល្អមុនពេលខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann បន្ថែមគ្រាប់បាល់ទី៣ ដោយឆ្កឹះរំលងអ្នកចាំទីយ៉ាងស្អាតមុនេពល កីឡាករវ័យក្មេង Ansu Fati រកឃើញគ្រាប់បាល់ទី៤។

Barcalona បច្ចុប្បន្នមានគម្លាត ៤ ពិន្ទុនៅពីក្រោយក្រុមប្រជែងពាន Real Madrid ស្របពេលការប្រកួតនៅសល់៤ដងទៀតនិងបញ្ចប់រដូវកាល ខណៈ ក្លឹប សង្ឃឹមថាបើ Real Madridចាញ់តែ២ ដងជាប់គ្នា នោះក្លឹបអ្នកមានបុណ្យសង្ឃឹមរក្សាតំណែង La Liga របស់ខ្លួនបាន។ Villarreal បានឈ្នះ ៥ ប្រកួតនិងស្មើមួយប្រកួតព្រមជាមួយការបរាជ័យលើកនេះក្រោយពីលីកកំពូល La Liga ចាប់ផ្តើមឡើងវិញ។
