David de Gea បានបំបែកកំណត់ត្រាវីរបុរសអ្នកចាំទី Peter Schmeichel កាលពីថ្ងៃព្រហស្បតិ៍ក្រោយបង្ហាញខ្លួនក្នុងជំនួបផ្តួលAston Villa ៣ទល់និង០ដើម្បីក្លាយជាកីឡាករបរទេសដែលបង្ហាញខ្លួនចូលលេងបានច្រើនបំផុតអោយក្លឹបបិសាច ក្រហម Manchester United។
អ្នកចាំទីដៃស្អិតសញ្ជាតិអេស្ប៉ាញរូបនេះមានវត្តមានចូលលេងអោយMan.Utd ជាលើកទី ៣៩៩ បន្ទាប់ពីរូបគេផ្ទេរពីកីឡាដ្ឋានWanda Metropolitanoរបស់ក្លឹប Atletico Madrid មកទឹកដីOld Tafford ក្នុងឆ្នាំ ២០១១ ដើម្បីឡើងគ្រងតំណែងជាកីឡាករអ្នកចាំទីដែលបង្ហាញខ្លួនច្រើនបំផុត សម្រាប់ក្លឹប។
De Gea បានប្រាប់ទូរទស្សន៏របស់ក្លឹប MUTV ថាៈ សុំទោសរៀមច្បង Schmeichelដែលខ្ញុំបានបង្កើតកំនត់ត្រាថ្មី។ វាពិតជាអស្ចារ្យ និងមានន័យថាខ្ញុំបាននៅទីនេះជាយូរមកហើយហើយរហូតដល់ភ្លេចខ្លួនថាបង្កើតកំនត់ត្រាមួយដ៏យូរ ខ្ញុំពិតជាមានមោទនភាពណាស់សម្រាប់ការប្រកួតជាច្រើនអោយក្លឹប។
De Gea វ័យ២៩ ឆ្នាំនៅឈរលេខរៀងទី២បន្ទាប់ពីវីរបុរស Ryan Giggs ដែលបង្ហាញខ្លួនអោយក្លឹបច្រើនជាងគេដោយ មិនគិតពីសញ្ជាតិខណៈ កីឡាករសញ្ជាតិវែលរូបនេះបានចំណាយពេលពេញមួយអាជីពរបស់គាត់នៅ Old Trafford ដោយលេងបាន៩៦៣ ប្រកួតអោយក្លឹប។
ប្រភព៖ Goal.com