ក្លឹប Roma មានគោលបំណងចង់រក្សាទុកខ្សែការពារកណ្តាល Chris Smalling ជាមួយក្លឹប យ៉ាងហោចណាស់មួយរដូវទៀត។កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានចំណាយពេលស្ទើរពេញមួយរដូវកាល ២០១៩-២០២០ នៅក្របខណ្ឌ SerieA ហើយកំពុងត្រៀមខ្លួនវិលត្រលប់ទៅ Man Utd វិញខណៈលីកកំពូលអ៊ីតាលី ត្រូវបញ្ចប់នៅថ្ងៃទី ២ ខែសីហា។
Roma បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៥ មានចេតនាចង់រក្សាទុកកីឡាករ វ័យ៣០ឆ្នាំរូបនេះក្នុងលក្ខណ្ឌខ្ចីជើង១រដូវកាលទៀត ស្របពេលក្រុម មិនមានឆន្ទៈក្នុងការចុះកិច្ចសន្យាជាអចិន្ត្រៃយ៍លើកីឡាករអន្តរជាតិអង់គ្លេសរូបនេះទេ។
ការពិត Roma មានបំណងផ្តល់ប្រាក់កម្ចីប្រមាណ ២,៥ លានផោន/រដូវកាលដល់ សម្រាប់ Smalling និងជម្រើសទិញផ្តាច់ត្រឹមតែ១៥លានផោនប៉ុណ្ណោះហើយត្រៀមផ្តល់កិច្ចសន្យារយៈពេល ៤ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែក្លឹបជើងឯកអង់គ្លេស១៣សម័យបានឆ្លើយតបវិញថា ប្រសិនពួកគេចង់ទិញផ្តាច់អតីតកីឡាករក្លឹបFulhamរូបនេះជាអចិន្រ្តៃយ៍នោះក្លឹបនិងយល់ព្រមលើតម្លៃ ២៥ លានផោន សម្រាប់កីឡាករដែលបង្ហាញខ្លួនបាន ៣២ លើកគ្រប់ការប្រកួតអោយ Roma នៅរដូវកាលនេះ។
ប្រភព៖ sportsmole