បរទេស៖ លោក John Terry ត្រូវបានក្លឹប​ Aston Villa ទទូចអោយបន្តនៅជាមួយក្លឹប១រដូវកាលទៀតទោះបីជា​មានវត្ត​មានលោក Craig Shakespeare បានមកដល់កីឡាដ្ឋាន Villa Park ក្នុងនាមគ្រូបង្គោលសម្រាប់ជំនួយការគ្រូ​បង្វឹក​កាលពីដើមសប្តាហ៏នេះយ៉ាងណាក៏ដោយ។ អតីតខ្សែ​ការពារឆ្នើមក្រុមជម្រើសជាតិអង់គ្លេស និង តោខៀវ Chelsea ត្រូវបានគេចាត់ទុកថាជាបេក្ខភាពទទួលបានតួនាទីជំនួយការគ្រូបង្វឹក នាពេល ប៉ុន្តែទោះបីជាបែបនេះ ​Terry នឹងបន្តនៅឆ្នាំ ២០២០-២១ ខណៈបានតស៊ូលេងស្ទើរតែធ្លាក់ចេញពីក្របខណ្ឌ Premier League នៅរដូវកាលនេះ។

Aston Villa's John Terry moves onto shortlist for shock managerial ...

គួរបញ្ជាក់ថា Terry ធ្លាប់ជាកីឡាករ Aston Villa កាលពី៣ឆ្នាំមុន មុនពេលក្លាយជាជំនួយការគ្រូបង្វឹកលោក Dean Smith ខណៈលោក Shakespeare ធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹក Watford លោក Nigel Pearson  មុន ពេល ផ្ទេរ មក Aston Villa ហើយក៏ធ្លាប់ជាជំនួយការ និង ជាគ្រូបង្វឹកក្លឹប Leceister Cityក្រោយពេលក្លឹបបញ្ចប់ តំណែង លោក Claudio Ranieri

 

ប្រភពព័ត៍មាន៖ The Sun