បរទេស៖ ក្រុមបិសាចក្រហម Man Utd និងត្រូវអវត្តមានខ្សែការពារ Eric Bailly សម្រាប់ការប្រកួតនៅថ្ងៃទី១៧សប្តាហ៏ក្រោយជាមួយក្រុមរបស់ពួកគេជាមួយក្រុមសារិការព្រៃ Newcastle United បន្ទាប់ពីខ្សែការពាររូបនេះបានរងរបួសសរសៃពួរជើងខាងស្តាំដែលត្រូវបានគេកំលុងពេលបំពេញកាតព្វកិច្ចអោយជម្រើសជាតិកូឌីវ័រប្រកួតមិត្តភាពជាមួយជម្រើសជាតិបែលហ្សិក។
អតីតកីឡាករក្រុម Espanyol និង Villareal ក៏ទើបតែបានបង្ហាញខ្លួនក្នុងការប្រកួតពេលម្ចាស់ផ្ទះ Man Utd ចាញ់ក្រុមភ្ញៀវ Spurs យ៉ាងអាម៉ាស់ក្នុងលទ្ធផល ៦ទល់និង១ កាលពីថ្ងៃអាទិត្យបន្ទាប់ពីរូបគេជាប់ជម្រើស១១នាក់ដំបូងជំនួសកីឡាករអន្តរជាតិស៊ុយអ៊ែត Victor Lindelof ដើម្បីចាប់ដៃគូគ្នាជាមួយប្រធានក្រុម Harry Maguire។ ដូច្នេះបញ្ហារបួសរបស់កីឡាករវ័យ២៦ឆ្នាំរូបនេះ អាចនិងជាឧបសគ្គរារាំងដល់ឱកាសរបស់ខ្លួនក្នុងការទទួលបានទំនុកចិត្តពីលោក Solskjaer សាជាថ្មីម្តងទៀត។
ក្រុម Man Utd នឹងធ្វើតេស្តផ្នែកវេជ្ជសាស្រ្តដល់រូបគេនៅពេល Bailly ត្រលប់មកអង់គ្លេសវិញហើយយ៉ាងហោចណាស់ត្រូវចំណាយពេល ៣សប្តាហ៍ដែរ។ ក្លិបនឹងសង្ឃឹមថាអ្វីៗនិងប្រសើរឡើងទោះបីជាកំពូងប្រឈមខ្សែការពារ ក្រោយពីរបូតគ្រាប់បាល់ដល់ទៅ ១១គ្រាប់ក្រោយការចាប់ផ្តើម ៣ប្រកួតនៅរដូវកាលថ្មីរបស់ពួកគេ៕
ប្រភពព័ត៍មាន៖ Metro