បរទេស​៖ Juventus បានច្រានចោលឱកាសក្នុងការផ្ទេរយកខ្សែបម្រើ  Mesut Ozil ពីក្រុមកាំភ្លើងធំ Arsenal ដោយគ្មានតម្លៃខ្លួននៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅខែមករា ២០២១ខាង​មុខ​នេះ។

Mesut Ozil offered to Juventus again, on better terms -Juvefc.com

គេហទំព័រអ៊ីតាលី Tuttosport បានអះអាងថាក្រុមការពារ​តំណែងជើងឯកអ៊ីតាលី​ធ្លាប់បាន​ត្រៀម​ផ្ទេរ​យកOzil ដោយផ្តល់ប្រាក់ឈ្នួលពាក់​កណ្តាលនៃតម្លៃពលកម្មដែលខ្លួនរកបាន​ជាមួយ Arsenal ក្នុង​១សប្តាហ៏ដល់ទៅ ៣៥០០០០ ផោននោះ។ អតីតខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់ មិនបានបង្ហាញខ្លួនចូលលេងចាប់តាំងពីខែមិនាក្រោមការ​ដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញ Mikel Arteta ត្រូវបានជាប់គាំងហើយក៏ មិនត្រូវ​បានរំពឺងថារូបគេនិងត្រូវវិលត្រលប់មកបង្ហាញខ្លួននៅខែមករាស្របពេលកិច្ចសន្យារបស់ខ្លួនមានជាមួយក្លឹប​៦ខែទៀតនិងអស់សុពលភាព។

Juventus to Reportedly Move for Mesut Ozil If Manchester United Fail to  Sign Him | Bleacher Report | Latest News, Videos and Highlights

ក្រៅពី Juventus មានក្លឹបយក្សតួគី Fenerbahce និង ក្លឹបនៅលីកកំពូលសហរដ្ឋអាមេរិក MLS ចាប់​អារម្មណ៏បើកការចរចារចង់ផ្ទេរយកខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះទៅរួមក្រុមជាមួយពួកគេផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole