បរទេស៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur មានទំនុកចិត្តថាពួកគេនឹងអាចព្យាយាមបញ្ចុះបញ្ចូលអោយខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Son Heung Min អោយចុះកុងត្រាថ្មីរយៈពេលវែងជាមួយនឹងក្លឹបនាពេលឆាប់ៗខាងមុខនេះ។
Son Heung Min បានបង្ហាញទម្រង់លេងបានយ៉ាងល្អសម្រាប់រដូវកាលថ្មីនេះ ដោយរូបគេអាចរកបានដល់ទៅ១៦គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីដល់ទៅ៨ដង ក្នុងការបង្ហាញខ្លួនចំនួន២៥ប្រកួត ជាពិសេសរូបគេអាចចាប់ដៃគូរជាមួយនឹង Harry Keane បានយ៉ាងល្អទៀតផង។
បើយោងទៅតាមសារព័ត៍មាន Telegraph បានអោយដឹងថាបច្ចុប្បន្នការចរចារវាងក្លឹប និងកីឡាករកំពុងតែដំណើរការ ដោយក្លឹប Hotspur មានទំនុកយ៉ាងខ្ពស់ថាពួកគេនឹងអាចបញ្ចុះបញ្ចូលអោយខ្សែប្រយុទ្ធសញ្ចាតិ កូរេខាងត្បូង រូបនេះយល់ព្រមបន្តកិច្ចសន្យាថ្មីរយៈពេលវែងជាមួយនឹងក្លឹប។ ទោះបីជាយ៉ាងណាក៏ដោយកុងត្រាបច្ចុប្បន្នរបស់កីឡាកររូបនេះនៅដល់នៅឆ្នាំ២០២៣ឯណោះ៕
ប្រភពព័ត៍មាន៖ 90min