បរទេស៖ វីរបុរសរបស់ក្លឹបបិសាចក្រហម Manchester United លោក Paul Scholes ជម្រុញអោយ Jack Grealish ចាកចេញពីក្លឹប Aston Villa ប្រសិនបើគេមានបំណងចង់អភិវឌ្ឃន៍ខ្លួនឯងអោយទៅជាកីឡាករកំពូល។

Man Utd transfer target Jack Grealish sent message from Paul Scholes & Joe  Cole over future | Metro News

កីឡាករវ័យ២៥រូបនេះគឺបង្ហាញទម្រង់លេងរបស់ខ្លួនបានយ៉ាងល្អនៅរដូវកាលនេះក្រោមការដឹងរបស់លោក Dean Smith ដោយរូបគេអាចរកបាន៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីដល់ទៅ១២ដងក្នុងក្របខណ្ឌ Premier League ហើយទន្ទឹមនឹងនេះដែលរូបគេនៅតែបន្តមានពាក្យចរចាមរាមខ្លាំងថារូបគេនឹងចូលរួមជាមួយនឹងក្លឹប Manchester United។ Grealish ទើបតែចុះកុងត្រាថ្មីជាមួយនឹងក្លឹប Aston Villa ដោយកុងត្រាបច្ចុប្បន្នមានសុពលភាពដល់ឆ្នាំ២០២៥ឯណោះ ប៉ុន្តែទោះបីជាយ៉ាងណា Paul Scholes ជឿជាក់ថាខ្សែបម្រើប្រយុទ្ធរូបនេះត្រូវតែបង្ហាញខ្លួនក្នុបក្របខណ្ឌ UEFA Champions League ប្រសិនបើគេមានបំណងចង់បង្ហាញបង្ហាញគុណសម្បត្ដិពិតរបស់ខ្លួន។

Jack Grealish told to quit Aston Villa for Man Utd transfer to 'prove he is  top player' by club legend Paul Scholes

ថ្លែងក្នុង Optus Sports អំពីឱកាសរបស់ Grealish ឈ្នះពាន PFA Player of the Year លោក Scholes និយាយថា «កុំគិតអវិជ្ជលើខ្ញុំ ខ្ញុំពេញចិត្តរូបគាត់ ប៉ុន្តែប្រសិនបើគាត់បង្ហាញសមត្ថភាពបែបនេះនៅក្លឹបដូចជា Man United, Man City, Liverpool រឺក៏ក្លឹបធំៗដទៃទៀត នោះគាត់អាចនឹងស្ថិតនៅតំបន់កំពូលទាំង៣។ ខ្ញុំមិនបានដាក់សម្ពាធទៅលើ Aston ទេ។ ប្រសិនបើគាត់នៅក្លឹបកំពូល បន្ទាប់មកគាត់ត្រូវតែឈ្នះគ្រប់ការប្រកួតរាល់សប្តាហ៍។ គាត់ត្រូវតែចាកចេញពី Aston ដើម្បីបង្ហាញថាគាត់គឺជាកីឡាករកំពូលម្នាក់។ គាត់ប្រហែលដូចទៅនឹង Paolo Di Canio។ គាត់ត្រូវតែចាកចេញរួចចូលរួមជាមួយនឹងក្លឹបដែលត្រូវការជ័យជម្នះរាល់សប្តាហ៍ កន្លែងដែលទទួលរងសម្ពាធក្នុងការឈ្នះពាន។ គាត់មានសមត្ថភាពអាចធ្វើវាបាន ប៉ុន្តែវានឹងមានការសង្ស័យរហូតទាល់តែអ្នកបានធ្វើវា»៕

 

ប្រភពព័ត៍មាន៖ Sportsmole