បរទេស៖ Eric Bailly បានបង្ហាញអារម្មណ៏ស្ទាក់ស្ទើរនិងត្រៀមខ្លួនបដិសេធសំណើរបន្តកិច្ចសន្យាថ្មីជាមួយក្រុម បិសាចក្រហម Man Utd ។ ខ្សែការពារកណ្តាលសញ្ជាតិកូឌីវ័ររូបនេះត្រូវបានគេមើលឃើញថាមានអារម្មណ៏ខកចិត្ត ក្រោយពីមិនមានឈ្មោះចូលលេងពេលក្រុមផ្តួល AC Milan សម្រាប់ការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Europa League នៅពាក់កណ្តាលសប្តាហ៍នេះ។គួរបញ្ចាក់ថា Bailly មិនបានធ្វើដំណើរទៅកាន់ទឹកដី San Siro សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនេះស្របពេលមានការអះអាងថា រូបគេមិនយល់ពីការសម្រេចចិត្ត ចំពោះស្ថានភាពដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិន័រវេរូបនេះទេ ។
យោងគេយទំព័រ The Sun បានចុះផ្សាយយ៉ាងដូច្នេះថា Eric មានសមត្ថភាពនិងពេលវេលាចូលលេងគ្រប់គ្រាន់។ តែមិនទទួលបានការគោរពពីគ្រូបង្វឹកនោះទេ ដូច្នេះគាត់អាចសម្រេចចិត្តចាកចេញ។វាពិតជាគួរឱ្យខ្មាស់អៀនព្រោះ ជារឿយៗផ្ទុយពីអ្វីដែលធ្លាប់បានអះអាងថាស្រលាញ់ក្លឹបនិងគោរពចំពោះអ្នកគាំទ្រ។
អតីតកីឡាករ Villarreal រូបនេះបង្ហាញខ្លួនចូលលេងបាន ១៥ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះ ប៉ុន្តែ ចូលលេងបានតែ ៧ ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Premier League គិតមកត្រឹមសប្តាហ៏ទី ២៩ ខណៈដែលកិច្ចសន្យារបស់គេនិងអស់សុពលភាពក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន (Free Transfer) នៅឆ្នាំ ២០២២ ខាងមុខនេះ៕
ប្រភពព័ត៍មាន៖ Sportsmole