បរទេស៖ លោក Dean Smith បានបញ្ជាក់កាលពីថ្ងៃសុក្រថា ការវិលត្រឡប់មករកភាពប្រក្រតីឡើងវិញរបស់ ខ្សែបម្រើ Jack Grealish គឺជាតម្រូវការចាំបាច់សម្រាប់ក្រុម Aston Villa ខណៈអវត្តមាន​របស់​កីឡាករវ័យ២៥ឆ្នាំដោយសារតែបញ្ហា​របួសស្មង​ជើងជាមូលហេតុមួយដែលធ្វើអោយក្រុមធ្លាក់ទម្រង់លេង។

Jack Grealish, the emergence of Aston Villa's superstar – The Athletic

គួរបញ្ជាក់ថា Aston Villa និងត្រូវបើកទ្វារកីឡា​ដ្ឋានVilla Park ទទួលក្រុម Fulham នៅថ្ងៃអាទិត្យស្អែកនេះ ខណៈក្រុមលោក ​Smith ទទួលបានជ័យជំនះតែម្តង​គត់​ក្នុង​ការប្រកួតក្របខណ្ឌ  Premier League  ៦លើកចុងក្រោយ  ស្របពេលប្រធានក្រុម Gealish ​អាចនិង​ត្រលប់មកបង្ហាញខ្លួន​ចូល​លេង​ជា​លើកដំបូង។

Aston Villa coach loses his father to Corona Virus – Sport – Arab and  International | Eg24 News

លោក Smith បានបញ្ជាក់ប្រាប់បន្តថា៖ «គាត់ (Grealish) បានហ្វឹកហាត់អស់រយៈពេលមួយសប្តាហ៍ ដូច្នេះគឺជាសមល្មម​ដល់​ពេលដែលគាត់អាចចូលមកជួយក្រុមបានហើយ។  Aston Villa បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី ១០ ក្នុងតារាង​ដោយ​មាន ៨ ពិន្ទុពីក្រុមលេខ៥ West Ham ដែលកំពុងមានកៅអីទៅលេងនៅក្របខណ្ឌ  Europa League រដូវកាលក្រោយ»៕

 

ប្រភពព័ត៍មាន៖ Besoccer