បរទេស៖ ខ្សែបម្រើកណ្តាល Jack Grealish នឹងត្រូវអវត្តមានមិនអាចជួយក្រុមបានបន្ទាប់ពីរងរបួសឆ្អឹងស្នងជើងសាជាថ្មីម្តងទៀត ។ប្រធានក្រុម Aston Villa រូបនេះបានខកខានការប្រកួតលីគកំពូលអង់គ្លេសចំនួន ៧ ប្រកួតកន្លងមកក៏ដូចជាការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup ២០២២ ថ្មីៗនេះចំនួន៣ប្រកួតសម្រាប់ក្រុមតោកំណាចអង់គ្លេស។
ទោះយ៉ាងណាគ្រូបង្វឹកលោក Dean Smith បានទទួលស្គាល់ថា: Grealish បានរងរបួសជាថ្មីលឿនពេកហើយ ក្រោយ ពីបង្ហាញខ្លួនចូលហ្វឹកហាត់។គាត់មិនអាចចូលលេងពេលជួបLiverpool នៅថ្ងៃសៅរ៏នេះបានទេ និងអាចបន្តអវត្តមាន ពីរទៅបីសប្តាហ៍យ៉ាងយូរបំផុត។
ទោះបីជាញាំញីដោយសាររបួស Grealish បានអភិវឌ្ឍខ្លនក្លាយជាខ្សែបម្រើកណ្តាលលំដាប់កំពូលម្នាក់ក្រោយរកបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួននៅលីក កំពូលអង់គ្លេស សំរាប់Aston Villa រដូវកាលនេះនិងបង្កើតឪកាសបញ្ចប់ទីបានដល់ទៅ ១០ ដងផងដែរ៕
ប្រភពព័ត៍មាន៖ BBC