បរទេស៖ Sheffield United បានធ្លាក់ទៅលេងនៅក្របខណ្ឌលីគលំដាប់ទី២ (ChampionShip) ដោយស្វ័យប្រវត្តិទៅហើយ បន្ទាប់ពីបរាជ័យក្នុងលទ្ធផល១ទល់និង០ជាមួយក្រុម Wolvesដោយកីឡាករ Willian Jose រកគ្រាប់បាល់បាននៅនាទីទី៦០។

វាក៏ជាលើកទី១១សម្រាប់ការបង្ហាញខ្លួនចូលលេងអោយ Wolves របស់កីឡាករអន្តរជាតិ និងជាគ្រាប់បាល់លើកដំបូង សម្រាប់ការខ្ចីជើងពីក្លឹប Real Sociedad កាលពីខែមករាកន្លងទៅ។ Sheffield Utd ចាប់ផ្តើមរដូវកាលនេះយ៉ាងលំបាកបំផុត ក្រោយពីរកបានតែ១ ពិន្ទុពីការប្រកួតបើកឆាក ១៣ ប្រកួតរបស់ខ្លួន និងជាការ ចាញ់លើកទី២៦គិតត្រឹមសប្តាហ៏ទី៣២។ការកាត់ចេញរបស់ក្រុម Sheffield United បានកើតឡើងនៅថ្ងៃតែមួយខណៈ Norwich បាន សក្សាសុវត្ថិភាពវិលត្រលប់មកលេងនៅលីកកំពូល Premier League ជាផ្លូវការណ៏។

អ្នកចាត់ការទូទៅបណ្តោះអាសន្នលោក Paul Heckingbottom របស់ក្រុមរហស្សនាមដាវធំពីរ ជឿជាក់ថាក្លឹបគួរតែធ្វើតាមគំរូរបស់ ក្លឹប Norwich និងរក្សាកីឡាករក្រុមឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ជារឿង មិនគួរឱ្យជឿសម្រាប់ការវិលត្រលប់មកវិញរបស់ Norwich ខណៈ Watford និង Bournemouth កំពុងធ្វើបានល្អក្រោយធ្លាក់ទៅលេងនៅលីកទី២កាលពីរដូវកាលចាស់៕
ប្រភពព័ត៍មាន៖ BBC
