បរទេស៖ កីឡាករចិន Shi Zhiyong បានបំបែកកំណត់ត្រាពិភពលោករបស់ខ្លួនឯង ដើម្បីឈ្នះមេដាយមាសក្នុងវិញ្ញាសាលើកទម្ងន់៧៣គីឡូក្រាម ផ្នែកបុរស នាព្រឹត្តិការណ៍កីឡាអូឡាំពិក កាលពីថ្ងៃពុធ និងបានឈ្នះមេដាយមាសជាលើកទី២ជាប់ៗគ្នា។ កីឡាករវ័យ២៧ឆ្នាំរូបនេះ បានលើកទម្ងន់សរុបបាន៣៦៤គីឡូក្រាម ដើម្បីបំបែកកំណត់ត្រាចាស់របស់គេក្នុងទម្ងន់៣៦៣គីឡូក្រាម ដែលរូបគេបានបង្កើតក្នុងព្រឹត្តិការន៍ជើងឯកពិភពលោកឆ្នាំ២០១៩។ Shi នៅតែរក្សាភាពខ្លាំងក្នុងវិញ្ញាសាប្រកួតមួយនេះ តាមរយៈការបំបែកកំណត់ត្រាអូឡាំពិក ជាមួយនឹងការលើកទម្ងន់ជាលើកទី២របស់គេ និងបានបំបែកម្តងទៀតជាមួយនឹងការលើកជាលើកទី៣។ ដោយឡែក កីឡាករវ៉េណាស៊ុយអេឡា Julio Ruben Mayora Pernia បានឈ្នះមេដាយប្រាក់ ហើយកីឡាករឥណ្ឌូនេស៊ី Rahmat Erwin Abdullah បានឈ្នះមេដាយសំរឹទ្ធ៕

Tokyo 2020 Olympics – Weightlifting – Men’s 73kg – Medal Ceremony – Tokyo International Forum, Tokyo, Japan – July 28, 2021. Gold medalist Shi Zhiyong of China reacts. REUTERS/Edgard Garrido
ចំណាត់ថ្នាក់ប្រទេសកំពូលទាំង១០លើតារាងមេដាយគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ
| ល.រ | ឈ្មោះប្រទេស | មេដាយមាស | មេដាយប្រាក់ | មេដាយសំរឹទ្ធ | សរុប |
| ១ | ជប៉ុន | 13 | 4 | 5 | 22 |
| ២ | ចិន | 12 | 6 | 9 | 27 |
| ៣ | អាមេរិក | 11 | 11 | 9 | 31 |
| ៤ | ROC (រុស្ស៊ី) | 7 | 10 | 6 | 23 |
| ៥ | អូស្ត្រាលី | 6 | 1 | 9 | 16 |
| ៦ | ចក្រភពអង់គ្លេស | 5 | 6 | 5 | 16 |
| ៧ | កូរ៉េខាងត្បូង | 4 | 2 | 5 | 11 |
| ៨ | អាល្លឺម៉ង់ | 3 | 2 | 5 | 10 |
| ៩ | បារាំង | 3 | 2 | 3 | 8 |
| ១០ | ហូឡង់ | 2 | 6 | 3 | 11 |

Tokyo 2020 Olympics – Weightlifting – Men’s 73kg – Group A – Tokyo International Forum, Tokyo, Japan – July 28, 2021. Shi Zhiyong of China celebrates after a lift. REUTERS/Edgard Garrido
ប្រភពព័ត៌មាន៖ olympics.com
