បរទេស៖ Mesut Ozil មានបំណងចង់ចាកចេញពី Fenerbahce ដោយមានគោលដៅចង់ទៅលេងនៅលីកកំពូល សហ រដ្ឋអាមេរិក MLS ឬលីកកាតានៅតំបន់មជ្ឈឹមបូព៌ាដែលរូបគេជឿជាក់ថាមានកីឡាករដ៏មានបទពិសោធន៏លំដាប់ពិភពលោកមួយចំនួនកំពុងមានវត្តមានលេងនៅទីនោះ។
បើទោះបីមាន កិច្ចសន្យាជាមួយក្លឹបចំនួន៣ឆ្នាំទៀតក៏ដោយ ខណៈដែលកីឡាករវ័យ ៣២ឆ្នាំរូបនេះទើបតែចូលរួមជាមួយក្រុមយក្សទួរគីកាលពីខែមករាបន្ទាប់ពីរួមរស់ជាមួយArsenalអស់រយៈពេល ៦ ឆ្នាំកន្លះ។ ប្រភពពីគេហទំព័ឬ AS បានចុះផ្សាយថា Ozil មានការព្រួយបារម្ភពីតួនាទីជម្រើសដំបូងរបស់ខ្លួនដែលនិងត្រូវ ជំនួសដោយកីឡាករវ័យ ២០ ឆ្នាំ Muhammet Gumuskaya ក្រោយពីគ្រូបង្វឹក Fenerbahce លោក Vitor Pereiraបានបង្ហាញចំណាប់អារម្មណ៏ចង់ដាក់អោយកីឡាករវ័យក្មេងរូបនេះចូលលេងជំនួសតំណែង១១នាក់ដំបូងរបស់ខ្លួន ។
កីឡាករអន្តរជាតិអាល្លឺម៉ង់ទើបតែបានទៅបំពេញទស្សនកិច្ចនៅប្រទេសកាតាកាលពីដើមសប្តាហ៍នេះផងដែរ ។ Ozil ទើបតែបង្ហាញខ្លួនបាន ១៥ ដងសម្រាប់ក្រុម Fenerbahce នៅគ្រប់ការប្រកួតទាំងអស់ដោយស៊ុតបញ្ចូលទីបានតែ ១ គ្រាប់ និងAssist ២ ដងប៉ុណ្ណោះ៕