បរទេស៖ Kepa Arrizabalaga បានទទួលស្គាល់ថាខ្លួនត្រៀមលក្ខណៈដើម្បីឆក់ឪកាសប្រជែងយកតំណែងអ្នកចាំទីជម្រើស ទី១ របស់ខ្លួនជាមួយ Edouard Mendy នៅខែមករា២០២២ខាងមុខនេះ។ក៏ព្រោះតែ Mendy ត្រូវបានគេរំពឹងថានឹងចំណាយពេលជាច្រើនសប្តាហ៍ដើមនៃឆ្នាំ ២០២២ តំណាងឱ្យជម្រើសជាតិសេណេហ្គាល់សម្រាប់ព្រឹត្តិការប្រកួតពានរង្វាន់ Africa Cup of Nations។ ដូច្នេះក្រុមកំពូលនាំមុខកំពូលតារាង Premier League លោក Thomas Tuchelនិងត្រូវប្រើប្រាស់កីឡាករអន្តរជាតិអេស្បាញរូបនេះជាជម្រើសដៃទី១។នៅរដូវកាលនេះKepa ទើបតែ បង្ហាញខ្លួនចូលលេងបាន ៣ ដងប៉ុណ្ណោះនៅគ្រប់ក្របខណ្ឌប្រកួត។
ទោះជាយ៉ាងណាអ្នកចាំទីដែលមានកំនត់ត្រាថ្លៃបំផុតរបស់ពិភពលោក Arrizabalaga នៅតែបង្ហាញទម្រង់លេងបានល្អ ក្រោយជួយអោយChelsea ទម្លាក់Southampton សម្រាប់ការប្រកួតដណ្តើមពាន EFL Cup រឺCarabao កាលពីយប់ថ្ងៃអង្គារ។
Kepa បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មានយ៉ាងដូច្នេះថាៈ នៅសល់រយៈពេលពីរខែ ទៀត យើងដឹងថាវាអាចកើតឡើង ហើយខ្ញុំនឹងត្រៀមខ្លួន ប៉ុន្តែយើងមានការប្រកួតជាច្រើនរហូតដល់យើងចាប់ ផ្តើមគិតអំពីរឿងនោះ។ប្រសិនបើគាត់ទៅ African Cup នោះល្អបំផុត ហើយខ្ញុំនឹងត្រៀមខ្លួនរួចរាល់ដើម្បី ធ្វើ ដំណើរ ផ្លូវដ៏វែងឆ្ងាយនិងរង់ចាំមើលថានិងមានអ្វីកើតឡើង៕
ប្រភពព័ត៍មាន៖ Sportsmole