បរទេស៖ លោក Ole Gunnar Solskjaer បាននិយាយថា Man United បានវិលត្រលប់មករកទម្រង់លេងដ៏​ល្អឡើង​វិញក្រោយឆ្លងកាត់សប្តាហ៍ដ៏លំបាក ខណៈដែលពួកគេបានផ្តួលម្ចាស់ផ្ទះ Tottenham របស់លោក Nuno Espirito Santo មិនអោយតដៃរួចក្នុងលទ្ធផល៣ទល់និង០សម្រាប់ការប្រកួតPremier League សប្តាហ៏ទី១០​កាល​ពីយប់ថ្ងៃសៅរ៏។

Tottenham Hotspur 0-3 Manchester United: 5 talking points as Ronaldo sizzles in emphatic win | Premier League 2021-22

Cristiano Ronaldo គឺជាសមាជិកដ៏សំខាន់ដែលបានដឹកនាំដឹកនាំរកគ្រាប់បាល់ដ៏អស្ចារ្យដោយការស៊ុតបើក​ឆាកនៅ​នាទីទី៣៩ក្រោយការ បញ្ជូន បាល់ដ៏ល្អរបស់មិត្តរួមជាតិBruno Fernandes ។  ប្រធានក្រុម​ជម្រើស​ជាតិព័រទុយហ្គាល់វ័យ៣​៦ឆ្នាំរូបនេះ ក៏មានឪកាសបញ្ចូនបាល់អោយខ្សែប្រយុទ្ធជើងចាស់Edinson Cavani រកបានគ្រាប់បាល់ទី២ នៅនាទីទី៦៤ មុនពេលខ្សែប្រយុទ្ធជើងចាស់Macus Rashford បញ្ចប់ទីគ្រាប់ទី​៣​នៅនាទីទី៨៦ជិតបញ្ចប់ការប្រកួតតង់ទី២។

Manchester United's four best players against Tottenham - United In Focus

លទ្ធផលនេះបានជាការឆ្លើយតបយ៉ាងវិជ្ជមានដ៏ល្អឥតខ្ចោះដើម្បីស្តារមុខមាត់ក្រុម បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ដល់ទៅ Liverpool ៥ទល់និង0 កាលពីសប្តាហ៍មុននៅទឹកដី Old Trafford  ស្របពេលអនាគតរបស់ លោកSolskjaerត្រូវបានចោតជាបញ្ហានិងប្រឈមការបណ្តេញចេញនោះ៕

ប្រភពព័ត៍មាន៖ BBC