បរទេស៖ Liverpool បានបង្កើតកំណត់ត្រាក្លឹបថ្មីនៅ Premier League បន្ទាប់ពីយកឈ្នះ Southampton ក្នុងលទ្ធផល ៤ទល់និង ០ នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃថ្ងៃសៅរ៍។ ៤គ្រាប់របស់ក្រុមលោក Jurgen Klopp របានដោយកីឡាករ ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Diogo Jota ២គ្រាប់ខណៈខ្សែការពារអន្តរជាតិហូឡង់ Virgil van Dijk និងខ្សែប្រើអន្តរជា តិអេស្បាញ Thiago Alcantara រកបានម្នាក់១គ្រាប់។
មានន័យថា Liverpool បង្កើតកំំនត់ត្រារកបានយ៉ាងហោចណាស់រកបានគ្រាប់បាល់២គ្រាប់ក្នុង១ប្រកួតគិតត្រឹម Southampton គឺជាក្រុមចុងក្រោយបន្ទាប់បើករដូវកាលថ្មីនេះក្រុមលោកJurgen klopp រកបានគ្រាប់បាល់៣៩គ្រាប់ គ្រាប់ពីការប្រកួតបើកឆាកចំនួន ១៣ដង នៅរដូវកាលនេះ និងជាចំនួនដ៏ល្អបំផុតមិនធ្លាប់មានរបស់ពួកនៅក្របខណ្ឌ Premier League នLiverpool គឺជាក្រុមដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ Premier League រដូវកាលនេះ ពោលគឺមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងក្រុមកំពូលតារាង Chelseaរហូត៩គ្រាប់មុនពេលពួកគេជួបជាមួយMan.Utdនៅថ្ងៃអាទិត្យប៉ុន្តែមានគម្លាតចំណាត់ថ្នាក់ពីក្រុមពីក្រុមលោកThomas Tuchel ចំនួន១ពិន្ទុ។
ទោះបីមិនអាចរកគ្រាប់បាល់បានសម្រាប់ការប្រកួតនេះខ្សែប្រយុទ្ធឆ្នើម Mohamed Salah ដែលបង្កើតឪកាសបញ្ចប់ទីសម្រាប់មិត្តរួមក្រុមDiego Jota គ្រាប់បាល់ទីពីរ ក្រោយរកបាន១៥០គ្រាប់ គ្រាប់បន្ទាប់ពីបង្ហាញខ្លួន១៧១ប្រកួតនៅលីកកំពូលអង់គ្លេស៕
ប្រភពព័ត៍មាន៖ Sportsmole