បរទេស៖ Liverpool មានបំណងបំបែកកំណត់ត្រារកគ្រាប់បាល់បញ្ចូលទីនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេសរយៈពេល ៩៤ឆ្នាំនៅពេលពួកគេជួបប្រកួតជាមួយក្លឹបរួមទីក្រុង Everton ក្នុងការប្រកួត Premier League នៅកីឡដ្ឋាន Goodison Parkនារាត្រីថ្ងៃពុធ។ក្រុមហង្សក្រហមមានទម្រង់លេងយ៉ាងល្អដោយសម្រាប់ការប្រកួតក្នុងស្រុកនិងលើឆាកអន្តរជាតិ ក្រោយស៊ុតបាល់បញ្ចូលទីចំនួន ៤ចុងក្រោយជាមួយ Southampton នៅលីគកំពូលកាលពីថ្ងៃសៅរ៏។

មានន័យថាជ័យជម្នះនោះបានបង្កើតកំនត់ត្រាប្រកួតទី ១៧ ជាប់ៗគ្នាដែល Liverpool អាចស៊ុតបញ្ចូលទីបានយ៉ាងហោចណាស់ពីរគ្រាប់/១ប្រកួតនិងតាមទាន់កំណត់ត្រាដែលធ្លាប់ធ្វើបានចុងក្រោយដោយក្លឹប Sunderland តាំងពីឆ្នាំ១៩២៧ ។ដូច្នេះLiverpoolកំពុងត្រៀមលក្ខណៈរួចរាល់ដើម្បីបំបែកកំណត់ត្រាក្រុមឆ្មាខ្មៅSunderland ដែលអាចស៊ុតបញ្ចូលទីបានពីរគ្រាប់ ឬច្រើនជាងនេះសម្រាប់ការប្រកួត បន្ទាប់ទៀតនេះ ។
/cdn.vox-cdn.com/uploads/chorus_image/image/70198354/1355842016.0.jpg)
ក្រុមលោកJurgen Kloppស៊ុតបញ្ចូលទីបាន ២១ គ្រាប់ក្នុងចំណោម ៣៩គ្រាប់បាល់សរុបសម្រាប់ការ ប្រកួតនៅក្រៅទឹកដី ដែលជាការមិនគួរឱ្យភ្ញាក់ផ្អើលក្នុងក្របខ័ណ្ឌកំពូល – ប៉ុន្តែការជួបគ្នាបួនលើកចុងក្រោយនៅ Goodison Park គឺLiverpolស្មើ៣ចាញ់១។Liverpool បច្ចុប្បន្នឈរនៅលេខរៀងទី៣ ក្នុងតារាងនាំមុខពីរពិន្ទុដោយក្រុមកំពូលតារាង Chelsea ខណៈដែលគូប្រជែងEverton របស់លោកRaphael Benitezឈរនៅលេខរៀងទី១៤ឯណោះ៕
ប្រភពព័ត៍មាន៖ Sportsmole
 
                