បរទេស៖ Man Utd កំពុងកំនត់គោលដៅនំាយកខ្សែការពារក្លឹប Brighton & Hove Albion កីឡាករ Tariq Lamptey មកប្រជែងនិងជំនួសតំណែង Aaron Wan-Bissaka ។បើទោះបីជាបានជាប់ជម្រើស១១នាក់ទៀងទាត់ក្នុងនាមខ្សែការពារស្លាបស្តាំ ប៉ុន្តែអតីតខ្សែការពារក្លឹបស្ទាំងខៀវ Crystal Palace កីឡាករ Wan-Bissaka បានទទួលការរិះគន់ជាញឹកញាប់ចំពោះកំហុសមួយចំនួនរបស់គេនៅរដូវកាលនេះ។
ទោះយ៉ាងណា Diogo Dalot នៅតែមិនអាចប្រជែងតំណែង១នេះសម្រាប់ក្រុមជើងឯកអង់គ្លេស២០សម័យ ខណៈដែលតួនាទីមួយនេះកំពុងស្ថិតនៅក្នុងទីផ្សារសម្រាប់ក្លឹបដើម្បីស្វែងរកកីឡាករថ្មីមកប្រកួតប្រជែងបន្ថែមសម្រាប់កីឡាករអន្តរជាតិអង់គ្លេសវ័យ ២៤ ឆ្នាំរូបនេះ។
ប្រភពពីគេហទំព័រ Fichajes បានចុះផ្សាយថាក្លឹបយក្ស Premier League ចាប់អារម្មណ៏អតីតយុវជនថ្នាលក្លឹបChelsea ដែលនៅមានកុងត្រានៅកីឡាដ្ឋានAmex រហូតដល់ឆ្នាំ២០២៥បើទោះបីជាLampteyជួបបញ្ហារបួសសរសៃពួរ ហើយកីឡាករមានវ័យទើបតែ២១ឆ្នាំរូបនេះ បង្ហាញខ្លួនបាន ៧ ដងក្នុងរដូវកាលនេះ ប៉ុន្តែក្លឹបរហស្សនាមសសត្វរំពេរ និង ពិចារណាលក់រូបគេប្រសិនមានសំណើរសមរម្យមួយ៕
ប្រភពព័ត៍មាន៖ Sportsmole