បរទេស៖ លោក Ralf Rangnick បាន​បពេញ​ចិត្ត​​ជាមួយនឹង​ទម្រង់លេង «បែប​វាយសម្រុក» របស់​ក្រុម Manchester United ខណៈ​ដែល​ការ​​ប្រកួត​បើកឆាក​របស់​លោក​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ បានប​ញ្ចប់ដោយ​បានយកឈ្នះ​ក្នុងលទ្ធផល ១-០ លើក្រុម Crystal Palace នា​កីឡដ្ឋាន Old Trafford កាលពីថ្ងៃ​អាទិត្យ​។

ជ័យ​ជម្នះនេះ ដែល​បាន​កើត​ឡើង​តាមរយៈ​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​របស់ Fred នៅនាទី ទី​៧៧​ និង​បាន​បញ្ចប់​ដោយ​មិន​របូត​គ្រាប់បាល់​ក្នុង​លីក​ជាលើក​ទី​៣​នៅរដូវ​កាលនេះ បាន​ជួយ​ឲ្យ​ក្រុម Man United ឡើង​ឈរ​លេខ​៦ ដោយមាន​២៤ពិន្ទុ ពោល​គឺ​តាមពីក្រោយ West Ham ៣ពិន្ទុ ដែល​កំពុង​តែ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​ចុងក្រោយ​ដែលត្រូវ​ឈ្នះ​សិទ្ធិ​ទៅលេងក្នុងក្រប​ខ័ណ្ឌ Champions League ក្រោយពី​មិនស្គាល់​ចាញ់​សោះពីការ​ប្រកួត​៤លើក​​ចុងក្រោយ​ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់​។

លោក Rangnick បាន​ឲ្យដឹង​ថា៖ «ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត ទៅនឹង​ទម្រង់​លេង​របស់ក្រុម​នេះ​ ពោល​គឺ​របៀប​ដែលពួក​គេ​បាន​លេង ជាពិសេស​នៅ​រយៈពេល​កន្លះ​ម៉ោង​ដំបូង ដែល​ជា​ទម្រង់លេង​ដ៏ល្អ​។ រឿង​ដែល​ខក​ការ​រំពឹង​ទុក​នោះ​គឺ​ការ​ឈ្នះ ១-០ ឬ ២-០​។ យើង​បានគ្រប់គ្រង​ការ​ប្រកួត​ស្ទើរ​តែ​ទាំងស្រុង​។ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​ចំណុច​ផ្សេង និងការ​ការ​ពារមិន​ឲ្យមានគ្រាប់​បាល់ចូល​ទី​របស់ខ្លួន​»​៕

ប្រភព​ព័ត៌មាន៖ The Guardian