បរទេស៖ គ្រាប់បាល់​បើក​ឆាកពី Lucas Moura និង​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់នៅ​តង់ទី​២​ពីកីឡាករ Davinson Sanchez និង Son Heung-min បាន​ជួយឲ្យ​ Tottenham Hotspur ​ដណ្តើម​បាន​ជ័យ​ជម្នះ​៣​លើក​ជាប់​ៗ​គ្នា​ក្នុងក្រប​ខ័ណ្ឌ Premier League ខណៈ​ដែលពួក​គេ​បានផ្តួល​ក្រុម Norwich ក្នុងលទ្ធផល ៣-០ លើ​ទឹកដីខ្លួន​ឯង​កាលពីថ្ងៃ​សៅរ៍​។

ជ័យ​ជម្នះ​នេះ បានជួយ​ឲ្យ​ក្រុម Spurs ឡើង​ឈរ​លខ​៥ ដោយមាន​២៥ពិន្ទុ ពីការ​ប្រកួត​១៤​​លើក ដោយ​ដេញ​តាមពីក្រោយក្រុម​លេខ​១ចំនួន​១០ពិន្ទុ ខណៈ​ដែលនៅសល់​១​ប្រកួតក្នុង​ដៃ បន្ទាប់​ពី​គ្រូបង្វឹកថ្មី​លោក Antonio Conte បាន​បន្ត​បង្ហាញពី​ឥទ្ធិពល​របស់​លោក​។​

ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុម West Ham United បាន​ធ្វើ​ឲ្យ​ក្រុម Chelsea ជួប​ការ​ខក​ចិត្ត តាមរយៈការយកឈ្នះក្នុងលទ្ធផល ៣-២ កាលពីថ្ងៃ​សៅរ៍ ក្រោយពី​បាន​វាយ​បក​ដញតាមពីក្រោយ​២​លើក មុន​នឹង​ដណ្តើម​បាន​៣ពិន្ទុ​ពេញ​តាមរយៈគ្រាប់បាល់​របស់​កីឡាករ Arthur Masuaku​។ ជ័យ​ជម្នះនេះ បាន​ធ្វើ​ឲ្យ​ក្រុម Chelsea ធ្លាក់​ទៅ​ឈរក្នុង​ចំណាត់ថ្នាក់លេខ​៣ ក្រោយពីក្រុម Manchester City និង Liverpool បានកត់ត្រា​ជ័យ​ជម្នះ​រៀង​ៗ​ខ្លួន​កាលពីថ្ងៃ​សៅរ៍​៕

ប្រភព​ព័ត៌មាន៖ Channel News Asia