បរទេស៖ លោក Mikel Arteta អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម Arsenal បាន​រិះ​គន់​ទៅលើ​ទម្រង់លេង​របស់ក្រុម​ខ្លួន ក្រោយពី​ក្រុម​ Everton បាន​ស៊ុត​បាល់បញ្ចូល​ទី​២​​គ្រាប់​ក្នុង​រយៈពេល​១១​នាទី​ចុងក្រោយ ដើម្បី​បញ្ចប់​ការ​មិនស្គាល់​ឈ្នះ​សោះ​ត្រឹម​៨​ប្រកួត តាមរយៈការយកឈ្នះ​ក្នុង​លទ្ធផល ២-១ លើក្រុម​កាំភ្លើង​ធំ​។

ក្រុម​របស់​លោក Arteta បាន​ខ្ជះ​ខ្ជាយ​ឱកាស​ដ៏ធំ​​មួយ​ដើម្បី​ឡើង​ទៅ​ឈរក្នុង​ចំណាត់ថ្នាក់​លេខ​៤ លើ​តារាងក្រប​ខ័ណ្ឌ Premier League ក្រោយ​ពី​​បាន​របូត​គ្រាប់បាល់​លនាំមុខ​នៅលើ​ទឹកដីក្រុម Manchester United និង Goodison Park ក្នុង​ចន្លោះពេល​៥​ថ្ងៃ​។ ការ​ទទួល​បានលទ្ធផលដ៏ខ​ក​ចិត្ត​មួយផ្សេង​ទៀត​ហាក់ដូច​ជា​ត្រូវ​កើត​ឡើង​លើ​ក្រុម​ទូក​ក្តោង​ទៅ​ហើយ ខណៈ​ដែលការ​ស៊ុត​បាល់ប៉េណាល់ទី​​២​គ្រាប់​របស់ Richarlison មិន​បាន​យកជាផ្លូវការ​ឡើយ ដោយ​សារ​តែ​ត្រូវ​បាន​ចាត់ទុក​ថា ជា​បាល់ offside នៅចន្លោះ​ពេល​ដែល Martin Odegaard បាន​រក​គ្រាប់បាល់​បើកឆាក​ឲ្យ​ក្រុម​កាំភ្លើង​ធំ​។

ប៉ុន្តែ Richarlison បាន​រកគ្រាប់​បាល់​វិញ នៅពេល​ដែល​រូប​គេ​បាន​តែត​បាល់​បញ្ចូល​ទី នៅមុនពេល Demarai Gray បាន​ស៊ុត​បាល់​បញ្ចូល​ទី​​យ៉ាងល្អ នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់ខ្លួន​ឈ្នះ​។ លោក Arteta បាន​ឲ្យដឹងថា៖ «ខ្ញុំ​មិនចូល​ចិត្ត​ការ​បង្ហាញពីទម្រង់លេងនៅ​តង់ទី​១ឡើយ​។ មិនមាន​ការ​វាយ​ស្រុក ការ​ដាក់​សម្ពាធ​ ដែល​ខុស​គ្នា​ទាំង​ស្រុង​នឹង​អ្វី​ដែលយើង​កំពុង​ធ្វើ​។ ក្រុម​យើង​មិនទាន់​ធ្វើ​បានល្អឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia