បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានទាត់បញ្ចូលទីមួយនៅនាទី 75 ដោយបាល់ពិន័យម៉ែត្រ ជួយក្រុម Manchester United យកលើក្រុម Norwich City ដែលកំពុងស្ថិតចំណាតបាតតារាងដោយលទ្ធផល 1-0 នៅទឹកដី Carrow Road។

Man Utd: Fred was superb against Norwich – US Casino Magazine

ចាប់ផ្តើមការប្រកួតដំបូងក្រុម Manchester United ហាក់បីលេងមិនសុីចង្វាក់គ្នាទាល់តែ សោះបានបណ្តោយក្រុម Norwich បានបង្កើតច្រើនជាង មុនពួកគេវាយសម្រុកវិញនៅជាង10នាទីចុងក្រោយក្នុងវគ្គមួយ។ ខណៈចាប់ផ្តើមការប្រកួតតង់ពីរ Norwich កាន់តែមានឱកាសច្រើនជាងវគ្គទីមួយថែមទៀត ប៉ុន្តែពួកគេមិនអាចបញ្ចប់ទីក្រុម Man Utd បាន ការជួយសង្គ្រោះជាច្រើនដងអ្នកចាំទី David De Gea មុននឹងខ្សែការពារ Norwich កីឡាករ Arron Max បានបង្កើកកំហុសទៅលើ Ronaldo ដែលធ្វើឲ្យមានបាល់ពិន័យ១១ម៉ែត្រ ដែលក៏គ្រាប់បាល់តែមួយគត់ក្នុងការប្រកួតមួយនេះ។

Cristiano Ronaldo's penalty gives Manchester United win over Norwich | Premier League | The Guardian

ទោះបីជាយ៉ាងណាក៏ដោយ Manchester United បច្ចុប្បន្នឡើងមកឈរចំណាត់លេខនៅតារាង Premier League ដោយតាមក្រុមលេខ West Ham មួយពិន្ទុ ខណៈដែលពួកគេនៅសល់មួយប្រកួតក្នុងដៃ៕