បរទេស​៖ Thomas Tuchel បាននិយាយថារូបលោកសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងទម្រង់លេងរបស់ក្រុម Chelsea ក្រោយ​យកឈ្នះក្រុមភ្ញៀវ Leeds Utd ចុងម៉ោងដោយលទ្ធផល ៣ទល់និង២សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៦កាលពីយប់ថ្ងៃសៅរ៏។

Tuchel praises Chelsea spirit | Video | Watch TV Show | Sky Sports

Chelsea ដែលរកបានគ្រាប់បាល់វាយបកតាមស្ម់ក្រោយពី Raphinha រកបានគ្រាប់បាល់នាំមុខនៅតង់ទី ១មុនពេល Mason Mount រកបានគ្រាប់បាល់វាយបកតាមស្មើនៅតង់ទី១។ទោះយ៉ាងណា Jorginho បន្ថែម​គ្រាប់បាល់ទី៣នាំមុខដោយបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែChelsea ហាក់បានត្រឹមទទួលលទ្ធផលស្មើគ្នា​ក្រោយ​ត្រូវ Joe Gelhardt វាយបកតាមស្មើ ។ ទោះយ៉ាងណា ខ្សែបម្រើអន្តរជាតិអ៊ីតាលីJorginho មានឪកាស​បន្ថែម​គ្រាប់​បាល់​ទី៣ដោយបាល់ប៉េណាំងទីសម្រាប់ការ​ប្រកួតនេះនៅនាទីទី៩០+៤ជិតបញ្ចប់ការប្រកួត។

Chelsea manager Thomas Tuchel defends Antonio Rudiger after centre-back was involved in mass brawl | Daily Mail Online

ទោះបីជាទទួលបាន៣ពិន្ទុ ប៉ុន្តែអ្នកចាត់ការសញ្ជាតិ​អាឡឺម៉ង់​លើកឡើងថា «យើងលេងនៅមានភាពភ័ខ្លាចការ​ប្រកួត​នេះ​មានលក្ខណៈស៊ាំញាំបន្តិ​ចប៉ុន្តែក្រុមមាន​សំណាងនឹងទទួលបានឱកាស ចុង​ក្រោយ​ដើម្បី រកឃើញជ័យ​ជម្នះ» ។ ក្រោយនាំមុខតារាងជាច្រើនសប្តាហ៏ ពេលនេះChelsea បច្ចុប្បន្នមានគម្លាត២ពិន្ទុប៉ុណ្ណោះ​ពីក្រុម​លោក​Pep Guardiola ក្រោយMan.City ផ្តួលWolverhampton ដែលនៅគ្នាតែ១០នាក់នៅកន្នុងការប្រកួតនៅ​ថ្ងៃ​សៅរ៏​​ដូច​គ្នា៕

ប្រភពព័ត៍មាន ៖ 90min