បរទេស៖ ក្រុម Leicester បានធ្វើឲ្យក្រុម Newcastle រក្សានៅក្នុងតំបន់កាត់ចោលនៃក្របខ័ណ្ឌ Premier League តាមរយៈការយកឈ្នះក្នុងលទ្ធផល ៤-០ ស្របពេលដែលការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ របស់ក្រុម លើក្រុម Crystal Palace លើក្រុមធ្លាក់ទម្រង់លេង Everton បានដាក់សម្ពាធកាន់តែខ្លាំងលើលោក Rafael Benitez កាលពីថ្ងៃអាទិត្យ។
បើទោះបីជួបការផ្ទុះការឆ្លងវីរុសកូវីដ ១៩ ដែលបានធ្វើឲ្យលោក Brendan Rodgers អវត្តមានកីឡាករ៧នាក់ក៏ដោយ ប៉ុន្តែ ក្រុមមានរហស្សនាមថា កញ្ជ្រោងកំណាចមួយនេះ បានធ្វើឲ្យលោក Eddie Howe ត្រូវប្រឈមមុខនឹងការងារដ៏លំបាកមួយផ្សេងទៀត ដើម្បីធ្វើឲ្យក្រុម Newcastle រក្សាវត្តមានក្នុងក្របខ័ណ្ឌកំពូល ខណៈដែល Youri Tielemans បានស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅកីឡដ្ឋាន King Power។
លោក Howe នឹងអាចទិញចូលធនធានថ្មី ក្រោមមូលនិធិជំនួយពីម្ចាស់ក្លិបដែលជាមហាសេដ្ឋីអារ៉ាប៊ីសាអ៊ូឌីត ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករា ហើយលទ្ធផលនានាពីការប្រកួតកាលពីចុងសប្តាហ៍ថ្មីៗនេះ មានន័យថា ពួកគេនៅតែដេញពីក្រោយក្រុមស្ថិតក្នុងតំបន់សុវត្ថិភាពចំនួន៣ពិន្ទុដដែល។ ប៉ុន្តែ ក្រុម Newcastle ត្រូវប៉ះជាមួយនឹងក្រុម Liverpool, Manchester City និង Manchester United ក្នុងការប្រកួត៣លើកបន្ទាប់ ហើយជាមួយនឹងទម្រង់លេងរបស់ពួកគេបច្ចុប្បន្ន ពួកគេនឹងមានសំណាងបើមិនបណ្តោយឲ្យមានការរបូតគ្រាប់បាល់ច្រើនទេនោះ៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

