បរទេស៖ បិសាចក្រហម Man United បានផ្ទុះការរីករាលដាលមេរោគកូវីត-១៩ មុនពេលពួកគេធ្វើដំណើរទៅធ្វើ ការ ប្រកួតក្របខណ្ឌ ​ Premier League នៅ​ថ្ងៃ​អង្គារ​ជាមួយក្រុមម្ចាស់ផ្ទះ Brentford។

Manchester United 2 Brentford 2 - News - Official website of Brentford  Football Club

ក្រុមបិសាច​ក្រហមទើប​តែ​ធ្វើការប្រកួតក្រៅទឹកដីជាមួយនឹងក្រុមម្ចាស់ផ្ទះ Norwich City កាលពីថ្ងៃសៅរ៍ ដោយបានកត់ត្រាជ័យជម្នះ ១​ទល់​និង០លើក្រុមNorwich ក្រោយពីការរកគ្រាប់បាល់ពិន័យ១១ម៉ែត្រ ដោយCristiano Ronaldo នៅតង់​ទី២។ គេហទំព័រ  Manchester Evening News បានចុះផ្សាយថា សមាជិកក្នុងក្រុមទាំងមូលក្រោយពីធ្វើ​ដំណើរទៅ​កាន់​ទឹកដី Norwich ដំបូងឡើយបានធ្វើតេស្តអវិជ្ជមានមេរោគកូវីត-១៩ ប៉ុន្តែ កីឡាករ និងបុគ្គលិកមួយចំនួនតូច​បាន​ធ្វើតេស្តវិជ្ជមាន កាលពីថ្ងៃអាទិត្យ ដូច្នេះហើយពួកគេត្រូវបានបញ្ជូនមកកាន់លំនៅដ្ឋានវិញមុន​ពេលហ្វឹក​ហាត់។ ប្រភពខាងលើបន្ថែមថាៈកីឡាករមួយចំនួនក៏ចាប់ផ្តើមហ្វឹកហាត់នៅទីលាន Carrington នៅថ្ងៃអាទិត្យ ប៉ុន្តែ កា្រប្រកួតលីកកំពូលសប្តាហ៏ទី១៧ជាមួយ Brentford កំពុងស្ថិតភាពមន្ទិលសង្ស័យ។

Six things we learned as Manchester United draw 2-2 with Brentford - United  In Focus

Man United មិនទាន់ចេញសេចក្តីថ្លែងការណ៍អំពីបច្ចុប្បន្នភាពជាក់ស្តែងលើកករណីនេះនៅឡើយនោះ ទេ​ហើយ​ក៏មិនទាន់បានបញ្ជាក់ច្បាស់ថាកីឡាកររូបណាធ្វើតេស្ត៏អវិជ្ជមាននោះដែរ។រយៈកាលកន្លងមក Dean Henderson, Jesse Lingard, Paul Pogba, Alex Telles និង Mason Greenwood ជាកីឡាករ បាន​ឆ្លង​មេរោគនេះពីមុនមកទាំងអស់។ក្រៅពីMan.Utd ការប្រកួត Europa Conference League របស់ Tottenham Hotspur ជាមួយ Rennes ត្រូវបានផ្អាកកាលពីសប្តាហ៍មុន និងបន្តផ្អាក បន្ថែមពីលើការប្រកួត Premier League កាលពីថ្ងៃអាទិត្យជាមួយ Brighton & Hove Albion ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole