បរទេស៖ Aston Villa បានក្លាយជាក្លឹបចុងក្រោយបំផុតនៅក្របខណ្ឌ Premier League បន្ទាប់ពី Tottenham និង Man. Utdដែលរងគ្រោះដោយការផ្ទុះរីករាល ​ដាលនៃមេរោគកូវីត-១៩ នៅដើមសប្តាហ៏នេះ​។

Aston Villa's Steven Gerrard blasts "harsh" treatment on return to Anfield  vs Liverpool - Mirror Online

ហេតុ​ការណ៏​នេះ​បានកើតឡើងនៅក្នុងកន្លែងហ្វឹកហាត់របស់ក្លឹបជាមួយនឹង​ករណីវិជ្ជ​មាន​​មួយចំនួនដែលរួមមានកីឡាករ និង​បុគ្គលិក​ធ្វើការនោះទីនោះផ្តាល់តែម្តង។ក្រុមរបស់គ្រូបង្វឹកលោក Steven Gerrard ក៏ត្រូវបានបញ្ជាក់ផងដែរ​ក្នុងចំណោម​អ្នកដែលបានធ្វើតេស្តវិជ្ជមានក្លឹបបាននិងកំពុងមាន​វិធាន​ការ​ដោយប្រុងប្រយ័ត្ន ដើម្បីដោះ​ស្រាយ​បញ្ហា​នេះរួចរាល់ហើយ។ ការហ្វឹកហាត់កាលពីថ្ងៃអាទិត្យនៅឯទិលាន Bodymoor Heath មិនបានធ្វើឡើងតាមកាលវិភាគនោះទេ  ក្រោយ​ពីក្លឹបមានបំណងចង់បញ្ឈប់ការរីករាលដាលបន្ថែមទៀតសម្រាប់មេរោគរលាកផ្លូវដង្ហើមដែលបានញ៉ាំញី ពិភព​លោកអស់រយៈពេលជាច្រើនខែមកហើយនេះ។

Aston Villa outclass Leicester as Steven Gerrard outwits his former coach  Brendan Rodgers | The Independent

Aston Villa បានបរាជ័យសម្រាប់ការប្រកួតលីកកំពូលចុងក្រោយជាមួយ Liverpool កាលពីចុងសប្តាហ៍ មុន និង បង្កឱ្យមានការព្រួយបារម្ភថាអាចឆ្លងទៅគូបដិបក្ស បើទោះបីជាមិនមានករណីណាមួយត្រូវបានរក​ឃើញលទ្ធផល​វិជ្ជមានពីក្រុមរបស់លោក Jurgen Klopp ក៏ដោយ។បច្ចុប្បន្នAston Villa នឹងត្រូវត្រៀមជួបជាមួយ Norwich City នៅថ្ងៃអង្គារ ហើយនៅពេលនេះ ការប្រកួតនោះកំពុងត្រូវបានវាយតម្លៃនិងបញ្ជាក់ពីលទ្ធផល​ថានិងត្រូវលើកពេល​រឺយ៉ាងណានោះហើយ៕

 

ប្រភពព័ត៍មាន៖ Sportsmole